**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ប្រមុខរាជរដ្ឋាភិបាល៖ ការកត់ត្រាមន្ត្រីពាក់ព័ន្ធគ្រឿងញៀនក្នុងបញ្ជីខ្មៅ មិនមែនជាការរំលោភសិទ្ធិនោះទេ តែជាការជួយសហគមន៍មិនឱ្យពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការកត់ត្រាមន្ត្រីពាក់ព័ន្ធគ្រឿងញៀនក្នុងបញ្ជីខ្មៅ មិនមែនជាការរំលោភសិទ្ធិនោះទេ តែជាការជួយសហគមន៍ ជួយប្រជាពលរដ្ឋ ជួយបង្កើនសិទ្ធិមនុស្ស ជួយអនុវត្តច្បាប់ ជួយលើកតម្កើងច្បាប់ និងមិនឱ្យពាក់ព័ន្ធគ្រឿងញៀន។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ នៅក្នុងទៅមុខទៀតយើងមានការប្រើប្រាស់ក្នុងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជួយតែម្តង សួរថាអាហ្នឹងមិនសាហាវពេកទេដាក់ខ្ញុំក្នុងបញ្ជីដាក់អ្នកដែលលក់គ្រឿងញៀន អ្នកដែលប្រព្រឹត្តគ្រឿងញៀន នៅក្នុងបញ្ជីរបស់រដ្ឋាភិបាល អាហ្នឹងមិនធ្វើបាបគាត់ទេ បំបាត់សិទ្ធិមនុស្សទេ? អត់ទេ តាមពិតគឺជាការការពារសិទ្ធិមនុស្ស វិញទេ ទី១៖ យើងដឹងគាត់ ដើម្បីជួយគាត់ តម្រង់ផ្លូវគាត់, ទី២៖ ការពារសិទ្ធិធំ គឺសិទ្ធិសហគមន៍ប្រជាពលរដ្ឋដែលចង់រស់នៅដោយសុខសន្តិភាព, សិទ្ធិប្រជាពលរដ្ឋដែលចង់រស់នៅដោយគ្មានគ្រឿងញៀន ក្នុងសហគមន៍របស់គាត់កូនគាត់ទៅរៀនដោយគ្មានព្រួយបារម្ភ អញ្ចឹងការទប់ស្កាត់នេះ គឺជួយប្រជាពលរដ្ឋយើង ជួយបង្កើនសិទ្ធិមនុស្សរបស់យើង ជួយអនុវត្តច្បាប់ ជួយលើកតម្កើងច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បុគ្គលដែលធ្វើខុសច្បាប់ត្រូវតែទទួលការខុសត្រូវចំពោះមុខច្បាប់ ក៏ប៉ុន្តែ ការអនុវត្តច្បាប់របស់កម្ពុជា មិនមែនអនុមនុស្សធម៌យកជនល្មើសទៅប្រហារជីវិតនោះទេ ពីព្រោះនៅប្រទេសកម្ពុជា មិនមានច្បាប់ប្រហារជីវិតនោះទេ ក៏ជនល្មើសត្រូវទទួលទោសទៅតាមប្រភេទទោសដែលមានចែងក្នុងច្បាប់។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ជនដែលបានប្រើប្រាស់គ្រឿងញៀន ក៏ត្រូវបានរៀបចំនាំយកទៅស្តារនីតិសម្បទា និងកម្មវិធីសមារណកម្មជនដែលប្រើប្រាស់គ្រឿងញៀនឱ្យចូលទៅក្នុងសង្គមវិញ។ សូម្បីតែជនល្មើសដែលបានប្រព្រឹត្តបទល្មើសគ្រឿងញៀន ដែលបានអនុវត្តន៍ទោសរួចក៏ត្រូវបានធ្វើសមារណកម្មចូលក្នុងសង្គមដោយផ្លាស់មុខរបរជូនពួកគេជាដើម។

សម្តេចធិបតី បានបន្ថែមថា ជោគជ័យ ឬមិនជោគជ័យ រាជរដ្ឋាភិបាលត្រូវតែខិតខំធ្វើយ៉ាងណាការពារអ្នកដែលមិនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនឱ្យបាន។ ដោយការពារប្រទេសយើង ការពារសង្គមជាតិរបស់យើង បញ្ហាគ្រឿងញៀនបានបង្កើតឱ្យមានប្រភពបញ្ហាជាច្រើន ខណៈប្រជាលរដ្ឋមានក្តីកង្វល់យ៉ាងខ្លាំងចំពោះបញ្ហាគ្រឿងញៀន ដែលទាមទារឱ្យរាជរដ្ឋាភិបាលខិតខំប្រឹងសម្អាត និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យអស់នៅក្នុងពេលណាមួយផងដែរ។

សម្ដេចធិបតី បានបង្ហាញក្តីសង្ឃឹមថា ១៥ ទៅ២០ឆ្នាំទៀត បញ្ហាគ្រឿងញៀននឹងអស់ពីកម្ពុជា។ ដូច្នេះ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន មិនត្រូវធ្វើរបៀបវែកចកនោះទេ គឺត្រូវមានផែនការមួយច្បាស់លាស់។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចបានចុះហត្ថលេខាលើសេចក្ដីសម្រេចឱ្យធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ក្នុងករណីរកឃើញមន្ត្រីណាមួយប្រើប្រាស់គ្រឿងញៀន នឹងបណ្ដេញចេញពីក្របខ័ណ្ឌ ដូចធ្លាប់អនុវត្តន៍លើកងកម្លាំងនៅក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ សម្តេចថាដោយកន្លងមក មានការអនុវត្តរួចហើយ ទៅលើកងកម្លាំងប្រដាប់អាវុធ រួមមាន៖ នគរបាល និងកងទ័ព ហើយចាប់ពីពេលនេះតទៅ មន្ត្រីរាជការស៊ីវិលក៏ដូចគ្នាដែរ។ ការអនុវត្តយ៉ាងដូច្នេះ គឺដើម្បីពង្រឹងវិន័យ សីលធម៌ និងការទទួលខុសត្រូវ សម្រាប់មន្ត្រីរាជការម្នាក់ៗ សម្រាប់ធ្វើជាគំរូដល់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង