**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤**ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីគោរពវិញ្ញណក្ខន្ធឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ក្នុងរបបអាវខ្មៅ ប៉ុល ពត**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា**ស្នងការនគរបាលខេត្តមណ្ឌលគិរី ណែនាំដល់ប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេរភាគីទាំង៣ ត្រូវបង្កើនការត្រួតពិនិត្យរាល់ទំនិញចេញចូលអោយបានច្បាស់លាស់**មន្ត្រីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្ត**គណៈកម្មាធិការវិនិយោគកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីកសាងសមត្ថភាពមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តចំនួន៣**ទេសរដ្ឋមន្រ្តី លី ធុជ៖ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សកម្មភាពមីន ធានាឲ្យដំណើរការនៃការងារបោសសម្អាតមីនកាន់តែប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់**នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន ខណៈដែលដឹកនាំនាវាមកបំពេញទស្សនកិច្ចនៅកម្ពុជា**សម្តេច ឃួន សុដារី៖ វិស័យការទូតសភា បានចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ​ និងការដោះស្រាយបញ្ហានានាជូនមនុស្សជាតិលើសកលលោក**តោះមកដឹងពីប្រវត្តិសង្ខេបរបស់លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ ដែលស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ**ទូតឆែក ប្ដេជ្ញានឹងខិតខំឲ្យមានការនាំចូលទំនិញច្រើនបន្ថែមទៀត ពីឆែកមកកម្ពុជា ដើម្បីឲ្យមានតុល្យភាព**រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជារៀបចំពិព័រណ៍ «ពន្លកបៃតង» និងចែកដើមឈើយ៉ាងតិច១លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នៅថ្ងៃទី១០-១៦ ខែកក្កដា ខាងមុខ**ប្រធានាធិបតី​អ៊ីរ៉ង់​បានស្លាប់​ហើយនៅក្នុង​ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ**ប្រធានាធិបតី​អ៊ីរ៉ង់​បញ្ជាក់​ថា​ស្លាប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ**ឯកឧត្តម ហេង សួរ អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ស្ថិតក្រោមសមត្ថកិច្ចខ្លួន ដោយមិនលើកលែងជាដាច់ខាត**រយៈពេលមួយសប្តាហ៍ មន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អត្តសញ្ញាណប័ណ្ណ ជាង ៨ពាន់សន្លឹក ជូនប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីសង្ឃឹមថា ១០ ទៅ១៥ឆ្នាំទៀត ភាពរញ៉េរញ៉ៃគ្រឿងញៀន នឹងបាត់អស់ពីកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ក្នុងរយៈពេល ១០ ទៅ១៥ឆ្នាំ ខាងមុខ ភាពរញ៉េរញ៉ៃ នៃបញ្ហាគញរឿងញៀន នឹងបាត់ចេញអស់ពីកម្ពុជា ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ម៉ោងនេះរាជរដ្ឋាភិបាល ត្រូវតែអនុវត្តច្បាប់លើបញ្ហាគ្រឿងញៀន ដោយគ្មានលើកលែងនោះទេ ។

សូមជម្រាបថា នៅថ្ងៃនេះដែរសម្ដេចមហាបវរធិបតី បានចេញបទបញ្ជា ស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ។ ក្នុងនោះរាជរដ្ឋាភិបាលមានភាពចាំបាច់ ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖

១, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

២, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

៣, ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង