នាយកដ្ឋានស៊េីបអង្កេត និងអនុវត្តនីតិវីធី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលេីកទិសដៅការងារបន្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នាយកដ្ឋានស៊េីបអង្កេត និងអនុវត្តនីតិវីធី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលេីកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន , ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ឡៃសីឡា, ឯកឧត្តម ឧត្តមសេនីយ៍ទោ ទូច សម្បត្តិ អគ្គនាយករងអន្តោប្រវេសន៍, លោកឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊េីបអង្កេត និងអនុវត្តនីតិវិធី។
កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ទាំង៦ លោក លោកស្រី នាយរងការិយាល័ នាយផ្នែក និងមន្ត្រីពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម អគ្គនាយករង រួមទាំង ឯកឧត្តមប្រធាននាយកដ្ឋាន ក៏បានណែនាំឲ្យការិយាល័យជំនាញទាំង ព្រមទាំង មន្ត្រីទាំងអស់បន្តសហការអនុវត្តការងារជំនាញទៅតាមទិសដៅការងារដែលបានដាក់ជូន។
ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយករង ក៏បានណែនាំអំពីការងារជំនាញបន្ថែមដល់មន្ត្រីទាំងអស់នៃនាយកដ្ឋានស៊េីបអង្កេត និងអនុវត្តនីតិវិធីដេីម្បីការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕

