**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

នាយករដ្ឋមន្ត្រី បញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជា គ្មានផែនការផ្លាស់ប្ដូររាជធានីភ្នំពេញ ទៅកន្លែងផ្សេងដូចប្រទេសមួយចំនួនក្នុងតំបន់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជា គ្មានផែនការផ្លាស់ប្ដូររាជធានីភ្នំពេញ ទៅកន្លែងផ្សេងដូចប្រទេសមួយចំនួនក្នុងតំបន់ ។

ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នាព្រឹកថ្ងៃចន្ទ ទី១៩ កុម្ភៈនេះ សម្ដេចធិបតី មានប្រសាសន៍ថា ការផ្លាស់ប្ដូររបស់បណ្ដាប្រទេសក្នុងតំបន់ គឺធ្វើឡើងដោយសារ រដ្ឋធានីរបស់ប្រទេសទាំងនោះ បានស្រុតដីទាបជាងមុន ដោយសារការបូបទឹកពីក្រោមដីប្រើប្រាស់ ធ្វើឱ្យរដ្ឋាធានីរងគ្រោះដោយទឹកជំនន់ជាដើម ។

សម្ដេចបន្ថែមថា យើងត្រូវគិតគូរពីការពង្រីកផ្លូវនៅភ្នំពេញ ជាពិសេសត្រូវសិក្សាផ្លូវក្រោមដី ទៅថ្ងៃខាងមុខ ខណៈប្រទេសយើងនឹងមានអ្វីៗដូចបណ្ដាប្រទេសអភិវឌ្ឍន៍ជឿនលឿន។

សូមបញ្ជាក់ថា ស្ពានដែលកំពុងបើកការដ្ឋានសាងសង់នាឱកាសនេះ គឺជាស្ពានទី១៦ហើយ បើគិតក្នុងចំណោមស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទានពី សាធារណរដ្ឋ ប្រជាមានិតចិន រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង), ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្តាម), ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់), ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយ ច ង្វារទី២), ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង), ស្ពានមិត្តភាពកម្ពុជា-ចិន (តាខ្មៅ), ស្ពាន មិត្តភាពកម្ពុជា-ចិន(កោះធំ), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន(សែនសុខ), ស្ពានមិត្តភាពក ម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ), ស្ពានមិត្តភាពកម្ពុជា-ចិន(កោះអន្លង់ចិន), ស្ពានមិត្តភាពកម្ពុជា-ចិន(ឆ្លងកាត់ទន្លេមេគង្គក្រចេះ), ស្ពានរំលង ឬស្ពានអាកាសចំនួន ៤កន្លែង(កាត់ពី លើផ្លូវជាតិ លេខ៤ លេខ៣ លេខ២ និងលេខ២១) ដែលជាផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣, និងស្ពាន ឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ចុងក្រោយនេះ៕

អត្ថបទដែលជាប់ទាក់ទង