ក្រុមមន្ត្រីជំនាញ នៃក្រសួងធនធានទឹក ចុះពិនិត្យថែទាំស្ថានីយជលសាស្ត្រ ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមមន្ត្រីជំនាញរបស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយមបានបន្តចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនេះ ក្រុមមន្ត្រីជំនាញបានបន្តចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ៦កន្លែងរួមមាន៖
១-ស្ថានីយក្រាំងពន្លៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
២-ស្ថានីយកន្ទួត ស្ថិតក្នុងភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
៣-ស្ថានីយតាសាល ស្ថិតក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
៤-ស្ថានីយឃ្លៀច ស្ថិតក្នុងភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
៥-ស្ថានីយស្វាហាប់ ស្ថិតក្នុងភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៦-ស្ថានីយស្រែខ្លុង ស្ថិតក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា ក្នុងពេលចុះថែទាំស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ ក្រុមការងារក៏បានធ្វើការផ្លាស់ប្ដូរអាគុយស្ថានីយ ផ្លាស់ប្ដូរឧបករណ៍វាស់កម្រិតទឹកភ្លៀង ត្រួតពិនិត្យទិន្នន័យវាស់ដោយឧបករណ៍វាស់កម្ពស់ទឹក និងឧបករណ៍វាស់កម្រិតទឹកភ្លៀង ក្ដារម៉ែត្រស្ថានីយ ៕

