**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ

សម្តេចធិបតី៖ ឆ្នាំ៩០ជាង ស្ទើតែគ្រប់ក្រសួងស្ថាប័ន សរសេរផែនការ ពឹងអ្នកជំនាញពីខាង IMFនិង WB តែឥឡូវរាល់ផែនការ គឺកូនខ្មែរជាអ្នកសរសេរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កាលពីកំឡុងឆ្នាំ១៩៩០ជាង ពេលនោះសឹងតែគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ សរសេរផែនការ ពឹងផ្អែកអ្នកជំនាញរបស់អង្គការដៃគូអភិវឌ្ឍន៍ ដូចជា IMF និង WB ប៉ុន្តែបច្ចុប្បន្នគឺសរសេរផែនការ ដោយកូនខ្មែរទាំងអស់។

ក្នុងឱកាសអញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតីបញ្ជាក់ថា «ឆ្នាំ៩០ជាង ខ្ញុំចាំសឹងតែគ្រប់ក្រសួងស្ថាប័នទាំងអស់ ពេលនោះសរសេរផែនការ គឺយើងពឹងអ្នកជំនាញពីខាង IMF, World Bank ច្រើន ឥឡូវរាល់ផែនការរបស់យើង គឺកូនខ្មែរ មន្ត្រីខ្មែរអ្នកធ្វើ តាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ អ្នកណាថាកម្ពុជាពឹងលើប្រទេសនេះ ប្រទេសនោះ ទៅមើលទៅ ការគ្រប់គ្រង រៀបចំផែនការ ដឹកនាំកសាង អនុវត្តផែនការរបស់យើងគ្រប់វិស័យទាំងអស់ ទាំងឯកជន ទាំងរដ្ឋ សមត្ថភាពកូនខ្មែរយើង ដែលភាគច្រើនទទួលការបណ្តុះបណ្តាលក្នុងប្រទេស ៤០ឆ្នាំមកនេះ ពិតណាស់មានកូនខ្មែរមួយចំនួន បានទៅបណ្តុះបណ្តាលក្រៅប្រទេស ជាអាហារូបករណ៍រៀនថ្នាក់ឧត្តមសិក្សា តែភាគីច្រើនទទួលបានការបណ្តុះបណ្តាលក្នុងប្រទេសនោះ ហើយជាភាពម្ចាស់ការឯករាជ្យដែលយើងត្រូវពង្រឹង»។

សម្តេចបន្ថែមថា កាលពីឆ្នាំ៩០ជាង កម្ពុជាអាចទាញវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា សម្រាប់តែការវិនិយោគណា ប្រើប្រាស់កម្លាំងពលកម្ម ដែលមានជំនាញទាបនោះទេ ដូចជាកាត់ដេរជាដើម ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាអាចទាញការវិនិយោគកម្រិតធ្ងន់ បច្ចេកវិទ្យា។

សម្តេចបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេច និងរដ្ឋមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន បានប្រជុំដាក់ចេញផែនការមួយចំនួន អំពីការរៀបចំអនាគត ដើម្បីទាញនូវវិស័យឧស្សាហកម្ម ឌីជីថល និងផ្សេងៗទៀត ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយដើម្បីទាក់ទាញពួកគេមកវិនិយោគបាន ដោយសារយើងមានធនធានមនុស្ស ដែលនេះជាការធានានូវការប្រកួតប្រជែង និងភាពម្ចាស់ការរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង