សកម្មភាពថែទាំ ដកស្មៅ និងកូនឈើ នៅប្រាសាទព្រះខ័ន ប្រាសាទបន្ទាយប្រី និងប្រាសាទប្រី

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារផ្នែកសម្អាតរុក្ខជាតិលើប្រាសាទ បានចុះធ្វើសកម្មភាព ដកស្មៅនឹងកាត់កូនឈើតូចៗ នៅត្រង់ចំណុចតួប៉មកណ្ដាលតម្កល់ចេតិយនៃប្រាសាទព្រះខ័ន។
សកម្មភាពដកស្មៅ និងរុក្ខជាតិតូចធំជាច្រើន តែងតែដុះនៅលើប្រាសាទ មិនថារដូវប្រាំងឬវស្សាទាំងនេះ ក្នុងន័យធ្វើយ៉ាងណា ថែរក្សាសោភ័ណភាព ការពារកុំឱ្យស្មៅដុះ ព្រោះរុក្ខជាតិទាំងនោះ បានបំផ្លាញភាពស្រស់ស្អាតនៃប្រាសាទ៕
