ឯកឧត្តម តែ ណាវុធ ដឹកនាំប្រតិភូអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជាអញ្ជើញគោរពវិញ្ញាណក្ខន្ធសពជីដូនរបស់ឯកឧត្តម ថោ ជេដ្ឋា

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំប្រតិភូអគ្គលេខាធិការដ្ឋានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ មុជ សុក្ខុន នៅវត្តក្រពើហា ផ្លូវជាតិលេខ២ សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមជម្រាបថា: មហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ មុជ សុក្ខុន បាទទួលមរណភាព កាលពីវេលាម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ ដែលត្រូវជាជីដូនរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម ថោ ជេដ្ឋា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ មុជ សុក្ខុន ដែលជាការបាត់បង់ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ៕

