ស្ថានទូតអាមេរិកប្រចាំកម្ពុជា ផ្ញើសារជូនពរក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកស្ថានទូតអាមេរិកនៅភ្នំពេញ បានផ្ញើសារជូនពរដល់មិត្តភក្តិទាំងអស់ ដែលចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ឱ្យទទួលបាននូវភាពរីករាយ និងសុខភាពល្អ។
ស្ថានទូតអាមេរិកបានបញ្ជាក់ថា “សូមជូនពរដល់មិត្តភក្តិទាំងអស់ ដែលចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំចិន វៀតណាម នៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ឱ្យទទួលបាននូវភាពរីករាយ និងសុខភាពល្អ។ ក្នុងឱកាសដែលយើងស្វាគមន៍ឆ្នាំរោង សូមឲ្យមានកម្លាំងខ្លាំងក្លា និងសំណាងល្អនាំយើងឆ្ពោះទៅរកភាពចម្រុងចម្រើន និងសុភមង្គល”។
សូមជម្រាបថា បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ៕

