**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់ជិត២៨,០០០នាក់ នៅហ្គាហ្សា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

តេហេរ៉ង់៖ ក្រសួងសុខាភិបាលហ្គាហ្សាបានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហារបន្តរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៧,៩៤៧នាក់ហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានបន្តថា ជនជាតិប៉ាឡេស្ទីនចំនួន ៦៧,៤៥៩នាក់បានរងរបួសនៅក្នុងតំបន់ឆ្នេរ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅក្នុងខែតុលាឆ្នាំមុន។

ក្រសួងបន្ថែមថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១០៧នាក់ និងរបួស ១៤២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះកងការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះ។

ប្រភពសន្តិសុខប៉ាឡេស្ទីន បានឲ្យដឹងថា យន្តហោះអ៊ីស្រាអែលបានបើកការវាយឆ្មក់ជាបន្តបន្ទាប់សំដៅទៅលើផ្ទះជាច្រើននៅក្នុងសង្កាត់នៃទីក្រុង Gaza រួមមាន al-Rimal, al-Sabra, al-Zaytoun, Tal al-Hawa, និង Sheikh Ajlin។

ប្រភពបានប្រាប់ Xinhua ថា រថយន្តសង្គ្រោះមិនអាចទៅដល់ទីតាំងគោលដៅបានទេ ដោយសារការទម្លាក់គ្រាប់បែកពីលើអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើអ្វីគ្រប់យ៉ាងដែលផ្លាស់ទីនៅក្នុងតំបន់ទាំងនោះ។

ប្រភពវេជ្ជសាស្ត្របានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ០៨នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកដែលបានកំណត់គោលដៅផ្ទះពីរនៅ Rafah ដែលជាទីក្រុង Gazan ភាគខាងត្បូងបំផុត។

យោងតាមក្រុមគ្រូពេទ្យ នៅទីក្រុង Khan Younis ដែលជាទីក្រុងធំជាងគេនៅភាគខាងត្បូង តំបន់ Gaza បុរសវ័យក្មេងជាច្រើននាក់ត្រូវបានសម្លាប់ដោយសារការបាញ់កាំភ្លើងធំបន្តរបស់អ៊ីស្រាអែល ខណៈដែលយុវជនម្នាក់ទៀត និងបុរសចំណាស់ម្នាក់ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងរបស់កងកម្លាំងអ៊ីស្រាអែល នៅក្បែរមន្ទីរពេទ្យ Nasser ក្នុងទីក្រុង។

គួរបញ្ជាក់ផងដែរថា ជនជាតិប៉ាឡេស្ទីនជាច្រើននាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ដោយសារយន្តហោះអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើផ្ទះមួយខ្នងក្នុងទីក្រុង Deir el-Balah កណ្តាលទីក្រុងហ្គាហ្សា។

ប្រភព៖ Mehr News

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង