រដ្ឋមន្ត្រីមហាផ្ទៃ សម្រេចសម្រួលភារកិច្ចស្នងការរងនគរបាលខេត្តព្រះសីហនុ ចំនួន៤រូប

ភ្នំពេញ៖ ឯកឧត្ដមឧបនាយកដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចសម្រួលភារកិច្ចស្នងការរងនគរបាលខេត្តព្រះសីហនុចំនួន៤រូប។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសម្រេចផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងស្នងការរងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដូចខាងក្រោម៖
ទី១៖ លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ពីស្នងការរងទទួលផែនការងានេគរបាលប្រឆាំងបទល្មើស ទៅជាស្នងការរងទទួលផែនការងារសន្តិសុខ
ទី២៖ លោកឧត្តមសេនីយ៍ត្រី ជឹង ឃាងលី ពីស្នងការរងទទួលផែនការងារសន្តិសុខ ទៅជាស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
ទី៣៖ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ជាស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់
ទី៤៖ លោកវរសេនីយ៍ទោ នង ពេជ្រ ពីស្នងការរងនគរបាលទទួលការងារសណ្តាប់ធ្នាប់ ជាស្នងការរង៕

