**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

មន្ត្រីជំនាញដាក់ម៉ាស៊ីនបូមទឹកជួយសង្គ្រោះ ស្រូវប្រាំងពលរដ្ឋជាង១ពាន់ហិកតា នៅខេត្តស្វាយរៀង

ភ្នំពេញ៖ លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ប្រចាំខេត្តស្វាយរៀង អមដំណើរដោយលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀងតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការងារអន្តរាគមន៍កាយប្រឡាយបូមទឹកសង្គ្រោះស្រូវប្រាំង និងវឌ្ឍន្នភាព គម្រោងការងារសាងសង់ប្រឡាយរំដោះទឹក ទំនប់សណ្ដរ និងសំណង់សិល្បការ នៃប្រធារាសាស្រ្តវ៉ៃគោជំហាន២ (អាងទឹកកំពង់ជ្រៃ) នៅក្នុងខេត្តស្វាយរៀង។

លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង បានឲ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីបានចុះអន្តរាគមន៍បូមទឹកពីអាងទឹកកីចក បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹក តាមប្រឡាយរងមួយចំនួនទៀតតាមបណ្ដោយប្រឡាយមេកីចក ដោយប្រើម៉ាស៊ីនបូមទឹកចល័ត កម្លាំង៦៥សេះ ចំនួន ៤គ្រឿង ជួយសង្គ្រោះស្រូវប្រាំង ចំនួន ១៦៩០ហិកតា ស្មើនិង ១៧២៣គ្រួសារ ស្ថិតនៅឃុំជ្រៃធំ ឃុំមុខដា ឃុំត្រពាំងស្ដៅ ស្រុករមាសហែក និងឃុំធ្មា ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។
លោកបានបន្តថា ដោយឡែកឃុំធ្មា និងឃុំម៉ឺនជ័យ ស្រុករំដួល នៅឆ្ងាយពីកន្លែងបូមទឹកពេក ទឹកហូរមិនទាន់ដល់ មន្ទីរធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរដែនដីស្រុករំដួល បានសម្រេចចិត្ត អន្តរាគមន៍កាយវះពោះព្រែក ហែកសំណាញ់ប្រវែង ២៦០០ម៉ែត្រ ដើម្បីដាក់ម៉ាស៊ីនបូមទឹកចល័ត កម្លាំង៦៥សេះ ចំនួន២គ្រឿង បន្ថែមទៀត នាំទឹកពីអាងទឹកវ៉ៃគោ បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរងមួយចំនួនទៀត តាមបណ្ដោយប្រឡាយមេកីចក ជួយសង្គ្រោះស្រូវប្រាំង ចំនួន៤៤០ ស្មើនិង៤២៩គ្រួសារ ស្ថិតនៅឃុំម៉ឺនជ័យ និងឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។

ជាមួយគ្នានេះ បានចុះអន្តរាគមន៍កាយវះពោះប្រឡាយមេក្រាំងលាវ ប្រវែង ២២៥០ ម៉ែត្រ នាំទឹកពីព្រែកព្រំដែនកម្ពុជា-វៀតណាម ជួយសង្គ្រោះស្រូវប្រាំង ចំនួន២៨០ហិកតា ស្មើនិង៤០៥ គ្រួសារ ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ។ នៅក្នុងការអន្តរាគមន៍កាយវះពោះប្រឡាយមេក្រាំងលាវនេះ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានជួយឧបត្ថម្ភប្រេង ចំនួន ២០០លីត្រ ដល់ក្រុមការងារផងដែរ។
នៅក្នុងឱកាសនោះលោករដ្ឋលេខាធិការ បានបន្តចុះពិនិត្យវឌ្ឍន្នភាព គម្រោងការងារសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដរ និងសំណង់សិល្បការ នៃប្រធារាសាស្រ្តវ៉ៃគោជំហាន២ (អាងទឹកកំពង់ជ្រៃ) ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ។

ដោយឡែកគម្រោងនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានស្នើសុំក្រសួងធនធានទឹក និងឧតុនិយម រួមមាន៖
*ស្ដារប្រឡាយដោះទឹកប្រវែង ៥២៩១ម៉ែត្រ
*សាងសង់សំណង់សិល្បការ ចំនួន ៩កន្លែង
លទ្ធផលសម្រេចបានមានដូចខាងក្រោម៖
*ស្ដារប្រឡាយដោះទឹក ប្រវែង ៥៥០ម សម្រេចបាន១០០%
*សាងសង់ទំនប់សណ្ដរប្រវែង ៥៥០ម សម្រេចបាន៨០%
*សាងសង់សំណង់បិទបើកទឹក ចំនួន ២កន្លែង សម្រេចបាន ៣០%។
*ការងារសាងសង់ជំហាន់ទី១ នឹងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ការអនុវត្តការងារបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករក្នុងខេត្ត សម្រេចបាន ២៨ ៧៤០ហិកតា ស្មើនិង ១៤០.២០% លើសផែនការគ្រោងទុក ២០ ៥០០ហិកតា៕

អត្ថបទដែលជាប់ទាក់ទង