រថយន្តកូរ៉ូឡាកែច្នៃ បុកម៉ូតូ បណញដាលឲ្យស្លាប់ស្ត្រីម្នាក់ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ

ភ្នំពេញ៖ ស្ត្រីម្នាក់បាត់បង់ជីវិតភ្លាមៗដោយរថយន្តកូរ៉ូឡាកែច្នៃបុកពេលកំពុងជិៈម៉ូតូពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ង៣ភ្លឺថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចន្លោះ បង្គោលគីឡូម៉ែត្រលេខ ១៥- ១៦ ផ្លូវជាតិលេខ២៥៨ នៅចំណុចភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ស្ត្រីរងគ្រោះឈ្មោះសែម សុម៉ារ៉ង ភេទស្រី អាយុ៣៤ឆ្នាំ មានលំនៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាដ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខប.មានជ័យ 1W. 8489 ផលិតឆ្នាំ២០២១ ។
នគរបាលបានបញ្ជាក់ថា៖មុនពេលកើតហេតុស្ត្រីរងគ្រោះបានបើកបរម៉ូតូក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើងពេលដល់កន្លេងកើតហេតុមានរថយន្ត០១គ្រឿង ម៉ាកកូរូឡាកែច្នៃ ធ្វើទ្រុង ពណ៍ឈាមជ្រូក ពាក់ផ្លាកលេខ ង. 4878 ភព២ (អ្នកបើកបររត់គេចខ្លួនបាត់ក្តាប់អត្តសញ្ញាណមិនបាន) បើកបរក្នុងទិសដៅពីទិសជើងទៅទិសខាងត្បូងក្នុងទិសដៅផ្ទូយគ្នាបានរេចង្កូតទៅបុកស្ត្រីរងគ្រោះកំពុងជិៈម៉ូតូបណ្តាលឲ្យស្លាប់នៅកន្លែង ។
ចំណែកម៉ូតូ ខូចខាតធ្ងន់ផ្នែកមុខទាំងស្រុង រថយន្តខូចខាតធ្ងន់ផ្នែកមុខត្រង់កញ្ចក់ភ្លើងហ្វាខាងឆ្វេងនិងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបីជាន់ ដើម្បីស្រាវជ្រាវរកអ្នកបើករថយន្តមកដោះស្រាយតាមផ្លូវច្បាប់ ៕

