**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អ៊ុយក្រែន និងអាល្លឺម៉ង់ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខនៅខែកុម្ភៈ

បរទេស៖ អ៊ុយក្រែនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយអាល្លឺម៉ង់ក្នុងខែកុម្ភៈ អឺរ៉ុប Pravda បានរាយការណ៍នៅថ្ងៃទី០៣ ខែកុម្ភៈដោយដកស្រង់កាសែតអាល្លឺម៉ង់ Frankfurter Allgemeine Zeitung។

កិច្ចព្រមព្រៀងនេះគ្រោងនឹងចុះហត្ថលេខានៅថ្ងៃទី១៦ ខែកុម្ភៈ។

ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានបន្ថែមថា កិច្ចពិភាក្សារវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នឹងបន្តនាពេលខាងមុខ។

លោក Olaf Scholz បានប្រកាសកាលពីថ្ងៃទី២៩ ខែមករាថាទីក្រុង Berlin និង Kyiv អាចយល់ព្រមក្នុងពេលឆាប់ៗនេះលើកិច្ចព្រមព្រៀងសន្តិសុខមួយស្របតាមសេចក្តីប្រកាសក្របខ័ណ្ឌ G៧ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូក្នុងខែកក្កដា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Rishi Sunak បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Kyiv ​កាលពី​ថ្ងៃទី​១២ ខែមករា ហើយ​បាន​ជួប​ជាមួយ​លោក Zelenskyy។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១០ ឆ្នាំដែលនឹងនៅតែជាធរមានរហូតដល់អ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ។

នាយករដ្ឋមន្ត្រី Denys Shmyhal បានឲ្យដឹងកាលពីថ្ងៃទី១៣ ខែមករាថាអ៊ុយក្រែនកំពុងចរចាជាមួយដៃគូជាច្រើនដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខនិងកិច្ចសហប្រតិបត្តិការយោធា។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសកាលពីថ្ងៃទី១៧ ខែមករាថា ប្រទេសរបស់លោកកំពុងបញ្ចប់កិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខជាមួយអ៊ុយក្រែន។

ការិយាល័យប្រធានាធិបតីបានប្រកាសកាលពីថ្ងៃទី២៨ ខែវិច្ឆិកាថាអ៊ុយក្រែនបានចាប់ផ្តើមការពិគ្រោះយោបល់លើការធានាសន្តិសុខជាមួយប្រទេស G៧ ចុងក្រោយគឺអ៊ីតាលី។

ប្រភព៖ Yahoo News

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង