**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ចុះពិនិត្យទីតាំងដីព្រៃលិចទឹកក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ដែលត្រូវគេលួចកាប់ឆ្ការ និងដុតបំផ្លាញយកដីធ្វើកម្មសិទ្ធិ

ភ្នំពេញ៖ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចម្រុះមានអាជ្ញាធរថ្នាក់ខេត្ត ស្រុក និងថ្នាក់មូលដ្ឋាន និងមន្ត្រីជំនាញ រួមទាំងកងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យទីតាំងដីព្រៃ ១កន្លែង ជាដីព្រៃអតីតឡូនេសាទលេខ១៤ ស្ថិតនៅក្នុងភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគីរី ជាប់ព្រំប្រទល់និងភូមិពាមពពិច ឃុំកោះថ្កូវ ស្រុកជល់គីរី ដែលត្រូវបានគេកាប់ឆ្ការ និងដុតបំផ្លាញយកដីបម្រើដល់ផលប្រយោជន៍ផ្សេងៗដោយពុំមានច្បាប់អនុញ្ញាត។

ក្រោយពីមានការចុះផ្សាយពីបណ្ដាញព័ត៌មានពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃក្នុងតំបន់២មួយកន្លែង ស្ថិតក្នុងអតីតឡូនេសាទលេខ១៤ ក្នុងភូមិសាស្ត្រទីតាំងខាងលើនេះ លោកអភិបាលខេត្ត បានមិនបានជឿជាក់ទៅលើ របាយការណ៍របស់ក្រុមចម្រុះ ដែលបានចុះមកពិនិត្យការកាប់ឆ្ការ និងដុតបំផ្លាញព្រៃលិចទឹកនៅទីតាំងខាងលើនេះទេ។

កម្លាំងចម្រុះបានធ្វើឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ដឹកនាំដោយលោក ដូវ គឹមស៊ីង អភិបាលស្រុកជលគីរី។ របាយការណ៍នោះ បានបញ្ជាក់ថា ពុំមានការកាប់ឆ្ការ និងដុតបំផ្លាញដីព្រៃដែលមានទំហំធំដូចការចុះផ្សាយ របស់អ្នកសារព័ត៌មាននោះឡើយ គឺមានតែប្រជាពលរដ្ឋកាប់ឆ្ការបន្លាយួនបន្តិចបន្តួចនៅជុំវិញខ្ទមរបស់គាត់តែប៉ុណ្ណោះ។
បន្ទាប់ពីឯកឧត្ដមអភិបាលខេត្ត បានពិនិត្យក្នុងរបាយការណ៍របស់លោកអភិបាលស្រុកជល់គីរី ឃើញមានការខុសគ្នាឆ្ងាយ ទាំងទំហំ នៃការកាប់ទន្ទ្រាន និងរូបភាពព្រៃឈើធំៗដែលត្រូវបានគេកាប់ និងដុតបំផ្លាញ លោកអភិបាលខេត្តចង់ឃើញទិដ្ឋភាពជាក់ស្ដែង លោកក៏បានដឹកនាំក្រុមការងារចម្រុះជិត៣០នាក់ ចុះពិនិត្យទីតាំងដីព្រៃលិចទឹកស្ថិតក្នុងអតីតឡូនេសាទលេខ១៤ ដែលត្រូវបានគេកាប់ឆ្ការ និងដុតបំផ្លាញខាងលើនេះដោយផ្ទាល់ និងបានពិនិត្យឃើញជាក់ស្ដែងទៅលើទីតាំង២កន្លែង ក្នុងចំណោមទីតាំង៤កន្លែង ដែលត្រូវបានគេកាប់ឆ្ការ និងដុតបំផ្លាញចោល។ ពេលនោះឯកឧត្ដមអភិបាលខេត្ត និងក្រុមការងារ បានរកឃើញថា ដីព្រៃខាងលើនេះពិតជាត្រូវ បានគេកាប់ទន្ទ្រាន និងដុតបំផ្លាញចោលទាំងការកាប់ទន្ទ្រានថ្មីៗ ទាំងចាស់អស់ជាច្រើនពិតប្រាកដមែន។
ពាក់ព័ន្ធនឹងដីព្រៃលិចទឹកក្នុងភូមិសាស្ត្រខាងលើនេះលោក ឃឿន មេភូមិភ្លង ក្នុងឃុំពាមឆ្កោក ស្រុកជល់គីរី នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ថា ដីនៅក្នុងតំបន់នេះ គឺជាដីព្រៃស្ថិតក្នុងអតីតឡូនេសាទលេខ១៤ ពិតប្រាកដមែន។ ដីក្នុងដែនអតីតឡូនេសាទលេខ១៤នេះដែរ កាលពីដើមឡើយមានទំហំរហូតដល់ជិត៧០០ហិកតា បើមើលនៅក្នុងផែនទី តែក្រោយមកត្រូវបានប្រជាពលរដ្ឋកាប់ឆ្ការ វាទយកដីធ្វើស្រែប្រាំងជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននៅសល់ប្រមាណតែជាង១០ហិកតាតែប៉ុណ្ណោះ។ ចំពោះទីតាំងដីព្រៃលិចទឹកខាងនេះ បច្ចុប្បន្នក៏នៅក្នុងការគ្រប់គ្រងរបស់ភូមិភ្លង ឃុំពាមឆ្កោក ស្រុកជល់គីរី។

លោកបានបញ្ជាក់ថា ឯកឧត្ដមអភិបាលខេត្ត បានណែនាំលោក និងអាជ្ញាធរពាក់ព័ន្ធ កាលពីថ្ងៃម្សិលមិញនេះថា ដីព្រៃលិចទឹកដែលគេកំពុងកាប់ឆ្ការ និងដុត ដើម្បីយកដីបម្រើដល់ផលប្រយោជន៍របស់គេខាងលើនេះ ចាប់ពីថ្ងៃនេះទៅ និងមិនអនុញ្ញាតឱ្យមានការកាប់ឆ្ការ ឬដុតបំផ្លាញចោលដូចនេះទៀតនោះឡើយ។ បើចង់កាប់ឆ្ការ ឬដុតជាបន្តទៀត ត្រូវតែធ្វើលិខិតស្នើសុំច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសត្រូវតែមានការចុះពិនិត្យ ឱ្យបានច្បាស់លាស់ ពីមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានអត់បានច្បាស់លាស់ជាមុនសិន ទើបដាក់លិខិតស្នើសុំទៅក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ជាអ្នកសម្រេចទើបអាចធ្វើបាន។
ជុំ
វិញករណីការកាប់ឆ្ការ និងដុតបំផ្លាញដីព្រៃលិចទឹក ដែលជាដីព្រៃអតីតឡូនេសាទលេខ១៤ ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជល់គីរីខាងលើនេះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា នៅលើទីតាំងព្រៃលិចទឹកខាងលើនេះ តាមការឱ្យដឹងពីមន្ត្រីជំនាញ ដីនេះស្ថិតនៅក្នុងតំបន់២ តែជាដីប្រភេទអ្វីនោះលោកពុំទាន់ដឹងច្បាស់នោះទេនៅពេលត្រឡប់ទៅវិញ លោកនឹងធ្វើការផ្ទៀងផ្ទាត់ដីនេះ នៅលើផែនទី ជាមួយនឹងមន្ត្រីជំនាញសិន ទើបអាចដឹងបានថាជាប្រភេទដីអ្វីឱ្យច្បាស់លាស់។

ឯកឧត្ដមអភិបាលបានបញ្ជាក់ថា បើទោះជាដីនេះជាប្រភេទដីអ្វីក៏ដោយការកាប់ឆ្ការការដុត ដើម្បីយកដីបម្រើផលប្រយោជន៍ផ្សេងៗត្រូវតែសុំច្បាប់អនុញ្ញាត ពីមន្ត្រីពាក់ព័ន្ធ ឬអាជ្ញាធរ ចំណែកការសុំច្បាប់អនុញ្ញាត គឺអាស្រ័យទៅលើ ទីតាំងដីជាក់ស្ដែង តើទីតាំងណាដែលអាចស្នើសុំត្រឹមអាជ្ញាធរឃុំ ទីតាំងណាដែលត្រូវស្នើសុំទៅដល់អាជ្ញាធរស្រុក ខេត្ត និងទីតាំងណាដែលត្រូវស្នើសុំក្រសួងពាក់ព័ន្ធមិនអាចចេះតែធ្វើបានតាមតែអំពើចិត្តនោះបានទេ។

ឯកឧត្ដមបានបន្ថែមថា នៅក្នុងខេត្តកំពង់ឆ្នាំង ចាប់ពីស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូណ៌ គឺសម្តេតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យអនុញ្ញាតឱ្យកាត់ឆ្វៀលដីពីតំបន់២ មកជាតំបន់១ ដែលនៅក្នុងខេត្តកំពង់ឆ្នាំង មានផ្ទៃដីដែលត្រូវកាត់ឆ្វៀលរហូតទៅដល់ចំនួន ៤,៦០០០ហិកតា ដែលមានប្រជាពលរដ្ឋចំនួន ៦,៥០០០គ្រួសារ ដែលទទួលបានអត្ថប្រយោជន៍ពីការកាត់ឆ្វៀល ដីជូនពួកគាត់ធ្វើជាកម្មសិទ្ធិស្របច្បាប់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏សុំសំណូមពរដល់ប្រជាពលរដ្ឋដែលចង់ប្រើប្រាស់ជាប្រយោជន៍ដែលជាការសាងសង់លំនៅឋាន ឬការកាប់ឆ្ការដីព្រៃនៅលើដីតំបន់ពីររបស់ខ្លួន សូមរង់ចាំការកាត់ឆ្វៀលពីអាជ្ញាធរ ជូនជាផ្លូវការសិន ព្រោះពេលនេះអនុក្រឹត្យបានចេញរួចហើយ និងចាប់ផ្ដើមអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង