រដ្ឋមន្ត្រីមហាផ្ទៃ សម្រេចផ្ទេរភារកិច្ចនាយប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល មកនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍

ភ្នំពេញ៖ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី ញ៉ែម បូរីម នាយប៉ុស្ដិ៍នគរបាលច្រកទ្វារអន្ដរជាតិត្រពាំងក្រៀល មកបម្រើការងារនៅនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
