**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ធនាគារជាតិនៃកម្ពុជា-ក្រសួងអប់រំ រៀបចំសិក្ខាសាលាស្តីពី ការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី៣

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពី ការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី ៣ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអគារមណ្ឌលសិក្សាបច្ចេកទេសធនាគារ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានអ្នកចូលរួមពីតំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ដៃគូអភិវឌ្ឍន៍ សមាគមពាក់ព័ន្ធ និងសិស្សានុសិស្ស សរុបប្រមាណ ៤០០ រូប។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលនៃកិច្ចសហការរវាងស្ថាប័នទាំងពីរនាពេលកន្លងមកជូនភាគីពាក់ព័ន្ធ និងសាធារណជនទូទៅ និងដើម្បីស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់បន្តអនុវត្តគម្រោងដំណាក់កាលទី៣នេះ។

គួររំលេចថា ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា អនុវត្តការងារបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ តាំងពីឆ្នាំ២០១៧។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានបញ្ចប់ការងារបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី ១ និងដំណាក់កាលទី ២រួចរាល់ហើយ។

ដំណាក់កាលទី១ ផ្តោតលើការងារកំណត់មុខវិជ្ជាដែលត្រូវបញ្ជ្រាបក្នុងចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ចំណែកឯដំណាក់កាលទី២ ផ្តោតលើការងាររៀបចំឯកសារសិក្សាសម្រាប់គ្រូនិងសិស្ស ការងារបណ្តុះបណ្តាលគ្រូបង្គោល និងការងារបង្រៀនសាកល្បងសម្រាប់ថ្នាក់ទី ៤ និងទី ៧។

ដោយឡែក សម្រាប់ដំណាក់កាលទី ៣ នេះ ជាការបញ្ជ្រាបចំណេះដឹងផ្នែកហិរញវត្ថុ ទៅក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ដែលនៅសល់ចំនួន ៧ ថ្នាក់ រួមមាន៖ ថ្នាក់ទី ៥, ៦, ៨, ៩, ១០, ១១ និង ១២។ គម្រោងដំណាក់កាលទី ៣ មានរយៈពេល ៣ ឆ្នាំ និងត្រូវរៀបចំឯកសារសិក្សាសម្រាប់ថ្នាក់ ដែលនៅសល់ ដូចជាការបណ្តុះបណ្តាលគ្រូបង្គោល និងការធ្វើតេស្តសាកល្បងនៅតាមសាលារៀនជាក់ស្តែង។

អត្ថបទដែលជាប់ទាក់ទង