**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ**អភិបាលរាជធានីភ្នំពេញ ចាត់តាំងតំណាងនាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត**ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់តាំងនាយករងខុទ្ទកាល័យ នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក**សមិទ្ធផលដ៏ធំធេងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ**ក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន

ឯកឧត្ដម ខូយ រីដា៖ ១០ថ្ងៃខាងមុខ អាជ្ញាធរខេត្តពោធិ៍សាត់ នឹងបិទបញ្ចប់ការផ្ដល់ទឹក អន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករ

ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងឲ្យដឹងថា មិនយូរទេ ១០ថ្ងៃខាងមុខ អាជ្ញាធរខេត្ត ដែលមានមន្ទីរធនធានទឹក និងឧតុនិយម ជាសេនាធិការ នឹងបិទបញ្ចប់ការ ផ្ដល់ទឹកអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលធ្វើលើសផែនការកំណត់ហើយ

ឯកឧត្ដមបញ្ជាក់ថា ការបិទនេះដើម្បីរក្សាទឹកទុក សម្រាប់ប្រើប្រាស់លើជីវភាពរស់នៅប្រចាំថ្ងៃ «ជីវិតមនុស្ស និងសត្វ» ក្នុងអំឡុងពេលរដូវប្រាំង នៅសល់៣ ទៅ៤ខែខាងមុខទៀត។

ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសចុះត្រួតពិនិត្យមើល ផែនការដែលបានដាក់ចេញកន្លងមក ជុំវិញការបែងចែកការប្រើប្រាស់ទឹក ចាប់ពីដើមទំនប់ស្ទាក់ទឹកហុងចរិក រហូតដល់ពាក់កណ្តាល ប្រឡាយមេហុងចារឹក ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ក្នុងឃុំស្យា និងឃុំស្រែស្តុក ស្រុកកណ្តៀង ដែលជួបបញ្ហាខ្វះខាតទឹក។

ឯកឧត្ដម ខូយ រីដា បានថ្លែងថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅឆ្នាំ២០២៣-២០២៤នេះ ប្រជាកសិករបានជម្រុកក្នុងការធ្វើស្រែប្រាំង រហូតទៅដល់ជាង៥ម៉ឺនហិកតា នៃផែនការត្រឹមតែជាង២ម៉ឺនហិកតាប៉ុណ្ណោះ។ នេះដោយសារឆ្នាំនេះ ផលស្រូវមានតម្លៃខ្ពស់ បើទោះបីមន្ទីរជំនាញ បានខិតខំណែនាំ និងផ្សព្វផ្សាយពីផែនការសក្តានុពលទឹកយ៉ាងណាក៏ដោយ។ ឯកឧត្ដមជម្រាបជូនថា ទាំងរដ្ឋបាលខេត្ត អាជ្ញាធរស្រុក/ក្រុង ឃុំ/សង្កាត់ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះពិនិត្យតាមដានជាប់ជាប្រចាំ និងអន្តរាគមន៍បើកទឹក ទៅតាមតំបន់គោលដៅ ជូនបងប្អូនប្រជាកសិករ ឱ្យមានតម្លាភាព ទៅតាមលទ្ធភាពជាក់ស្តែង។

ឯកឧត្ដមបញ្ជាក់ជូនថា ទំនប់ស្ទាក់ទឹកទី៣ និងទី៥យើងបច្ចុប្បន្ន តម្កល់ទឹកបានត្រឹមតែ៥០លានម៉ែត្រគូបតែប៉ុណ្ណោះ ជាហេតុធ្វើឱ្យជួបញ្ហាខ្វះខាតទឹក សម្រាប់ស្រោចស្រព ស្ទើរគ្រប់ទីកន្លែង លើ៦ស្រុក/ក្រុង និង៣២ឃុំ/សង្កាត់។ មិនយូរទេចុងឆ្នាំ២០២៦ ទំនប់ស្ទាក់ទឹកទី២ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងធនធានទឹក នឹងត្រូវសាងសង់រួច ដែលមានអានុភាពស្តុកទឹក រហូតទៅដល់ជាង៨០០លានម៉ែត្រគូប សម្រាប់បើកជូនបងប្អូនប្រជាកសិករ អាចធ្វើស្រែគ្រប់រដូវកាល និងលែងបារម្មណ៍ពីកង្វះខាតទឹកទៀតហើយ។

ឯកឧត្ដម ខូយ រីដា ក៏សូមឱ្យបងប្អូនប្រជាកសិករមានការចូលរួម យោគយល់ អធ្យាស្រ័យគ្នា បញ្ឈប់ការធ្វើស្រែប្រាំងបន្ថែមទៀត និងសន្សំសម្ចៃទឹកទុក ព្រោះថាមិនយូរទេ១០ថ្ងៃខាងមុខ អាជ្ញាធរខេត្ត នឹងបិទបញ្ចប់ការផ្ដល់ទឹកអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករបន្តទៀតហើយ, ពោលគឺដើម្បីរក្សាទឹកទុក សម្រាប់ប្រើប្រាស់លើជីវភាពរស់នៅប្រចាំថ្ងៃ «ជីវិតមនុស្ស និងសត្វ» ក្នុងអំឡុងពេលរដូវប្រាំងនេះ។ ហើយប្រសិនបើបងប្អូននៅតែបន្តធ្វើ មិនគិតពីការប្រើប្រាស់លើជីវិតរស់នៅប្រចាំថ្ងៃទេនោះ អាជ្ញាធរនឹងមានវិធានការ។

សូមជម្រាបជូនថា បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការងារបង្កបង្កើនផលដំណាំរដូវប្រាំង ឆ្នាំ២០២៣-២០២៤ សម្រេចអនុវត្តបាន ចំនួន៥៤,៩១០ហិកតា ស្មើនឹង២៧៤,៥៥% នៃផែនការ ២ម៉ឺនហិកតា។ សម្រាប់ដំណាំស្រូវច្រូតកាត់បាន ចំនួន១២,៣៣២ហិកតា ស្មើនឹង ២៣,៤៥% នៃផ្ទៃដីត្រូវប្រមូលផលចំនួន ៥២,៥៩៦ហិកតា។

ដោយផ្អែកតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពដំណាំស្រូវរដូវប្រាំង ឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មានត្រឹមតែ២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែប្រជាកសិករអនុវត្តបានកើនរហូតដល់ ៥៤,៩១០ហិកតា ដែលបង្កឱ្យមានកង្វះទឹកស្រោចស្រព និងបណ្តាលឱ្យដំណាំស្រូវប្រឈមនឹងកង្វះទឹក មានចំនួន ៦ស្រុក/ក្រុង ៣២ឃុំ/សង្កាត់ សរុបចំនួន១៥,៦៣៨ហិកតា និងរងផលប៉ះពាល់ ចំនួន១៤,៨០០ហិកតា ព្រមទាំងខូចខាត ចំនួន២,៤១៨ហិកតា និងផ្ទៃដីបានសង្គ្រោះចំនួន ៤,៧១៤ហិកតា៕

អត្ថបទដែលជាប់ទាក់ទង