**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

ការលើកយករឿង «ផ្កាស្រពោន» មកសម្ដែងឡើងវិញ ជាទម្រង់ទស្សនីយភាពល្ខោននិយាយ គឺដើម្បីចូលរួមលើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងចង់ឱ្យយុវជនខ្មែរស្វែងយល់ ស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍

ភ្នំពេញ៖ «ផ្កាស្រពោន» គឺជារឿងអក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ចេតនា ដ៏មានប្រជាប្រិយមួយនៅប្រទេសកម្ពុជា និងជាស្នាដៃដ៏ឆ្នើមរបស់ កវីនិពន្ធ នូ ហាច ដែលបាននិពន្ធឡើងនៅ គ.ស.១៩៣៨។ រឿងនេះផងដែរ បានពណ៌នាពីជីវិតស្នេហាព្រាត់ប្រាស់របស់យុវជន យុវតីពីររូបបណ្តាលមកពីការរើសអើងវណ្ណៈដោយឱ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស។

ដោយសារមានការសំណូមពរច្រើនពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានដូច្នេះហើយទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកយករឿង «ផ្កាស្រពោន» មកសម្ដែងឡើងវិញម្ដងទៀត ជាទម្រង់ទស្សនីយភាពល្ខោននិយាយ ជូនទស្សនិកជនទស្សនាចាប់ពីថ្ងៃទី២-ទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ ។

កវីនិពន្ធ នូ ហាច (រូបថត៖ ឯកសារ)
ពាក់ព័ន្ធជាមួយនឹងហេតុផលធំផ្សេងទៀត ដែលនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកយក «ផ្កាស្រពោន»មកសម្ដែងឡើងវិញ ជាទម្រង់ទស្សនីយភាពល្ខោននិយាយ លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា មានហេតុផលធំពីរ គឺទី១ ចង់ចូលរួមការពារ និងលើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងទី២ ចង់ឱ្យយុវជនខ្មែរយើងស្វែងយល់ និងស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍ និងទម្រង់សិល្បៈល្ខោននិយាយ។

ទន្ទឹមគ្នានេះដែរ លោក ឈាង ឆដាភ័ក្រ្ត បានលើកឡើងថាបច្ចុប្បន្ន មហាជនមានទំនោរទៅលើភាពយន្តឌីជីថល ជាជាងការទស្សនាទស្សនីយភាពសម្ដែងនៅលើឆាក ដូច្នេះហើយក្នុងឱកាសនេះលោករំពឹងថា ទស្សនិកជន ដែលបានអញ្ជើញទៅទស្សនា ទម្រង់ទស្សនីយភាពល្ខោននិយាយ រឿង «ផ្កាស្រពោន» នឹងកាន់តែស្គាល់ច្បាស់នូវទម្រង់ល្ខោននិយាយរបស់ខ្មែរយើង។

លោកបន្តថា ដោយសារតែរឿង «ផ្កាស្រពោន» ជារឿងអក្សរសិល្ប៍ដែលបានបញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដូច្នេះហើយវាជាឱកាសល្អសម្រាប់ប្អូនៗជាសិក្សានុសិស្ស អាចមកទស្សនាដើម្បីកាន់តែងាយយល់ និងឆាប់ចេះ ឆាប់ចាំ ថែមទៀត។

សម្រាប់ទិសដៅបន្ទាប់ លោក ឈាង ឆដាភ័ក្រ្ត បានបង្ហាញថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងពិនិត្យមើលតាមលទ្ធភាពជាក់ស្ដែង ថាតើអាចនឹងជ្រើសរើសរឿងប្រភេទណា ដូចជារឿងអក្សរសិល្ប៍ ឬរឿងអប់រំ បង្ហាញទីតថភាពក្នុងសង្គម ដើម្បីមកសម្ដែងជាទម្រង់ទស្សនីយភាពល្ខោននិយាយ ជូនទស្សនិកជនទស្សនា ដោយលោកបានយល់ឃើញថា ទម្រង់ល្ខោននិយាយ គឺជាទម្រង់បែបប្រាកដនិយម យកពាក្យពេជន៍តួអង្គជាសំខាន់ ដូច្នេះអាចបង្ហាញពីខ្លឹមសារ ឬគោលបំណងដែលចង់បង្ហាញកាន់តែច្បាស់ ជូនទៅដល់សង្គម ។

សូមបញ្ជាក់ថា នេះជាលើកទី២ ហើយដែល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកយក«ផ្កាស្រពោន» មកសម្ដែង ជាទម្រង់ទស្សនីយភាពល្ខោននិយាយ ជូនទស្សនិកជនទស្សនា បន្ទាប់ពីជោគជ័យនៅក្នុងការសម្ដែងលើកទី១ ៕ ប្រភព.ទ.ទ.ក

អត្ថបទដែលជាប់ទាក់ទង