**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍

ក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម ប្តេជ្ញាចិត្តអនុវត្តន៍ឱ្យបានជោគជ័យ និងល្អប្រសើរលើផែនការជំនួយសង្គម របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់អនុវត្តន៍ឱ្យទទួល​បាន​ជោគជ័យ និងល្អប្រសើរលើផែនការជំនួយសង្គមរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម កាលពីថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្ដម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់មូលនិធិជាតិជំនួយសង្គម។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល អគ្គនាយក អគ្គនាយករង និងលោក លោកស្រីប្រធាននាយកដ្ឋាននៃមូលនិធិជាតិជំនួយសង្គម។ កិច្ចប្រជុំ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥រួមមាន៖ ១) ប្រកាសសមាសភាព និង​សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គមលើកទី៣ អាណត្តិទី១ ឆ្នាំ២០២៤, ២) ពិនិត្យ និងផ្តល់ការអនុម័តត្រាមូលរបស់សាខា ម.ជ.ជ. រាជធានីខេត្ត, ៣) ពិនិត្យ និងផ្តល់ការ​អនុម័ត​លើ​ប្រកាស​​តែងតាំងបេក្ខភាពប្រធានសាខាម.ជ.ជ. រាជធានីខេត្ត, ៤) ពិនិត្យ និងផ្តល់ការអនុម័ត​លើការ​បញ្ជូន​មន្ត្រីកិច្ចសន្យា និងការតម្លើងប្រាក់កម្រៃប្រចាំខែរបស់បុគ្គលិកជាប់កិច្ចសន្យានៃ ម.ជ.ជ. ទាំងថ្នាក់​កណ្ដាល និងសាខា ម.ជ.ជ. រាជធានីខេត្ត និងទី៥) ពិនិត្យ និងផ្តល់ការអនុម័តលើគណៈកម្មការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម និងគណៈកម្មការបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃមូលនិធិជាតិជំនួយសង្គម។

រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការរៀបចំប្រព័ន្ធគាំពារសង្គម​កម្ពុជាក្រោម​ក្រប​ខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ដែលមានសសថរស្តម្ភសំខាន់២គឺ៖ «ប្រព័ន្ធសន្តិសុខសង្គម» ផ្តោតលើការធានាបាននូវសន្តិសុខប្រាក់ចំណូល​តាមរយៈការការពារ​ប្រជាពល​រដ្ឋពីការធ្លាក់ចុះប្រាក់ចំណូលភ្លាមៗដោយសារបញ្ហាសុខភាព ឬ វិបត្តិហិរញវត្ថុ, និង «ប្រព័ន្ធជំនួយ​សង្គម​» ផ្តោតលើការជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត ដោយប្រើប្រាស់ធនធាន​ហិរញ្ញវត្ថុរបស់
រាជរដ្ឋាភិបាលតាមរយៈកម្មវិធីអន្តរគមន៍ផ្ទេរសាច់ប្រាក់ជំនួយសង្គម ដែលមាន មូលនិធិជាតិជំនួយសង្គម ជាប្រតិបត្តិករផ្ទេរសាច់ប្រាក់។

ក្នុងនោះរាជរដ្ឋាភិបាលទើបបានប្រកាសដាក់ឱ្យអនុវត្តជា​ផ្លូវការ៖ «ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម​ក្នុងកញ្ចប់​គ្រួសារ​» និង «ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កម្មវិធីជាតិជំនួយ​សង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់ប្រយោជន៍ដល់គ្រួសារមានបណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៦៧៤,៥ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លារក្នុងឆ្នាំ២០២៤។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុង​ការ​អនុវត្ត​គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ពិសេសទាក់ទងនឹងគោលនយោបាយ​អាទិភាព​ទី២ គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រ​ង​ហានិភ័យនៅទូទាំងប្រទេស និង គោលនយោបាយទី៣ គឺការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ​ជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរ​ង​ហា​និភ័យ​នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដែលមានមូលនិធិជាតិជំនួយសង្គម គឺជា​ប្រតិបត្តិករអនុវត្តកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំខាងលើឯកឧត្ដម ស៊ូនី វង្សវិសិដ្ឋ ក៏ដូចជាសមាជិក សមាជិកាក្រុមប្រឹក្សាភិបាលមូលនិធិជាតិ​ជំនួយ​សង្គម បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការអនុវត្តន៍កិច្ចការទាំងឡាយពាក់ផែនការជាតិ​ជំនួយ​សង្គម​ឱ្យ​​ទទួលបានលទ្ធផលល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង