**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ស្ថានទូតចិនប្រចាំកម្ពុជារៀបចំពិធីអបអរសាទរ «បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន»

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមករា ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា Wang Wentian បានប្រារព្ធពិធីទទួលបុណ្យនិទាឃរដូវ ឆ្នាំ២០២៤ ឬពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នៅសណ្ឋាគារមួយ នៅក្នុងរាជធានីភ្នំពេញ។
សមាគមមិត្តភាពកម្ពុជា-ចិន ក្រុមប្រឹក្សាកម្ពុជា-ចិន សភាពាណិជ្ជកម្មកម្ពុជា-ចិន ហុងកុង និងម៉ាកាវ សភាពាណិជ្ជកម្មចិនក្រៅប្រទេស សភាពាណិជ្ជកម្មកម្ពុជា-ចិន និងក្រុមជនជាតិចិននៅក្រៅប្រទេស ផ្សេងទៀត ប្រធានសហគ្រាស និងស្ថាប័នដែលផ្តល់មូលនិធិដោយចិននៅកម្ពុជា សរុប ប្រមាណ៧០០ នាក់ បានជួបជុំគ្នា ដើម្បីអបអរសាទរស្វាគមន៍ឆ្នាំថ្មី ឆ្នាំរោង។

ឯកឧត្តម Wang Wentian បានថ្លែងសុន្ទរកថាដ៏កក់ក្តៅ ដោយថ្លែងនូវការស្វាគមន៍យ៉ាងស្មោះស្ម័គ្រ និងជូនពរថ្ងៃបុណ្យ ដល់មិត្តគ្រប់មជ្ឈដ្ឋាន និងថ្លែងអំណរគុណដល់ប្រជាជនចិន នៅឯនាយសមុទ្រ ដែលបានរួមចំណែកជាវិជ្ជមាន ក្នុងការអភិវឌ្ឍន៍ប្រទេស មាតុភូមិ និងទំនាក់ទំនង ចិន-កម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជានិងចិន ត្រូវបានរក្សាបាននូវកម្រិតខ្ពស់ តាំងពីសម័យអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ន។ មេដឹកនាំនៃប្រទេសទាំងពីរបានធ្វើការរួមគ្នា ដើម្បីកសាងប្រទេសប្រកបដោយគុណភាពខ្ពស់ កម្រិត និងស្តង់ដារខ្ពស់ សហគមន៍ចិន-កម្ពុជា រួមជាមួយនឹងអនាគតរួមគ្នា ក្នុងយុគសម័យថ្មី ក្នុងនោះ មានការឈានដល់ការបង្កើតរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការ «ពេជ្រប្រាំមួយជ្រុង» និងការកសាង «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងត្រី-អង្ករ»។

ឯកអគ្គរដ្ឋទូត Wang Wentian បានចង្អុលបង្ហាញថា ឆ្នាំ ២០២៤ គឺជាខួបលើកទី ៧៥ នៃការបង្កើតប្រទេសចិនថ្មី ហើយក៏ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិន និងកម្ពុជា» ផងដែរ។ ភាគីទាំងពីរនឹងអនុវត្តការឯកភាពដ៏សំខាន់ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ យុវជន មូលដ្ឋាន និងវិស័យផ្សេងៗទៀត បង្កើតស្ថានភាពថ្មី ក្នុងការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ ព្រមទាំងជំរុញឱ្យស៊ីជម្រៅ និង ពង្រឹងការកសាងសហគមន៍ ដែលមានអនាគតរួមគ្នា រវាងចិន និងកម្ពុជា។

ក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នាពេលនោះ មានការសម្តែងម៉ុងសាយ និងការសម្តែងអក្សរផ្ចង់ ឧបករណ៍ភ្លេង សិល្បៈតែ និងអាហារសម្រន់ពិសេសៗ ដែលពោរពេញដោយរសជាតិ សម្រាប់ឆ្នាំថ្មី។ ភ្ញៀវចូលរួមយ៉ាងសកម្ម ហើយបរិយាកាសរីករាយ។ នៅក្នុងពេលនោះ ការតាំងពិពណ៌រូបថត ដែលបង្ហាញពីទំនាក់ទំនងរវាងកម្ពុជានិងចិន ហើយ ក៏មានការតាំងពិព័រណ៍សៀវភៅបុរាណចិន និងខ្មែរផងដែរ។ ភ្ញៀវកិត្តិយសទាំងអស់បានកោតសរសើរចំពោះសមិទ្ធិផលនៃការអភិវឌ្ឍន៍របស់ប្រទេសចិន ក្នុងយុគសម័យថ្មី និងសមិទ្ធិផល នៃសហគមន៍ចិន-កម្ពុជា ដែលមានវាសនាអនាគតរួមគ្នា ហើយក៏បានជូនពរដោយស្មោះថា ប្រទេសទាំងពីរមានការរីកចម្រើន សន្តិភាព និងភាតរភាព យូរអង្វែង ដែលនឹងត្រូវបានបន្ត ពីមួយជំនាន់ទៅមួយជំនាន់៕

អត្ថបទដែលជាប់ទាក់ទង