**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

បទវិភាគ៖”ស្មារតីចិន-បារាំង”គឺជា”កូនសោមាស”សម្រាប់មជ្ឈដ្ឋានខាងក្រៅស្វែងយល់ពីអតីតកាល បច្ចុប្បន្នកាលនិងអនាគតនៃទំនាក់ទំនងចិននិងបារាំង

ថ្ងៃទី២៥ខែមករា សិល្បករចិននិងបរទេសបានរួមគ្នាបង្ហាញនូវពិធីបុណ្យវប្បធម៌ដ៏អស្ចារ្យនៅរោងមហោស្រពជាតិនៅទីក្រុងប៉េកាំង ដែលបានផ្តល់”អំណោយពិសេស”មួយដល់ខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង។
ក្នុងពិធីទទួលបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំងដែលបានធ្វើឡើងនៅយប់ថ្ងៃដដែល ប្រមុខរដ្ឋនៃប្រទេសចិននិងបារាំងបានរួមគ្នាថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោកXi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ប្រវត្តិសាស្រ្តពិសេសនៃទំនាក់ទំនងចិននិងបារាំងបានបង្កើត”ស្មារតីចិន-បារាំង”ដែលប្រកបដោយភាពឯករាជ្យម្ចាស់ការ ការយោគយល់គ្នា ចក្ខុវិស័យវែងឆ្ងាយនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយបានលើកឡើងនូវគំនិតផ្តួចផ្តើមបួនចំណុចស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការចិននិងបារាំងនាពេលអនាគត។ លោកMacronប្រធានាធិបតីបារាំងបានថ្លែងថា ភាគីទាំងពីរមានទំនួលខុសត្រូវក្នុងការរួមគ្នាកសាងទំនាក់ទំនងភាពជាដៃគូដែលមិនត្រឹមតែបំពេញតាមតម្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់សន្តិភាពនិងស្ថិរភាពពិភពលោកផងដែរ។ប្រការនេះបានបញ្ជាក់ថា ប្រមុខរដ្ឋនៃប្រទេសទាំងពីរមានគំនិតឯកភាពរួមកម្រិតខ្ពស់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងបារាំង។
ប្រទេសបារាំងគឺជាប្រទេសលោកខាងលិចដ៏ធំដំបូងគេដែលបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិន ហើយក៏ជាប្រទេសលោកខាងលិចដ៏ធំដំបូងគេដែលបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រជាមួយប្រទេសចិនផងដែរ។ ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ ទោះបីជានិម្មាបនកម្មអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក៏ដោយ ជានិច្ចកាល ទំនាក់ទំនងរវាងចិននិងបារាំងតែងតែដើរនៅជួរមុខនៃទំនាក់ទំនងរវាងប្រទេសចិននិងបណ្តាប្រទេសលោកខាងលិច។
នៅពេលអបអរសាទរខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំងកាលពីដប់ឆ្នាំមុន លោកXi Jinpingប្រធានរដ្ឋចិនបានបូកសរុប”ស្មារតីចិន-បារាំង”ដោយអក្សរចំនួន១៦។ ថ្ងៃនេះ លោកXi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ម្តងទៀតនូវស្មារតីនេះ។ អ្នកវិភាគបានថ្លែងថា”ស្មារតីចិន-បារាំង”គឺជា”កូនសោមាស”សម្រាប់មជ្ឈដ្ឋានខាងក្រៅឈ្វេងយល់ពីអតីតកាល បច្ចុប្បន្នកាលនិងអនាគតកាលនៃទំនាក់ទំនងចិននិងបារាំង។ក្នុងនោះ ភាពឯករាជ្យម្ចាស់ការគឺជាចរិតស្មារតីរួមរបស់ប្រជាជាតិចិននិងបារាំងដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអាចក្លាយជាគំរូនៃទំនាក់ទំនងរវាងចិននិងប្រទេសលោកខាងលិច។
បើមើលពីការប្រាស្រ័យទាក់ទងទ្វេភាគីអាចឃើញថា ចិននិងបារាំងមិនមានទំនាស់ខាងភូមិសាស្ត្រនយោបាយឬការប៉ះទង្គិចផ្នែកផលប្រយោជន៍លើឬសគល់អ្វីឡើយ គឺមានភាពដូចគ្នាខាងស្មារតីប្រកបដោយភាពឯករាជ្យម្ចាស់ការនិងស្មារតីហ៊ានធ្វើមុនគេ។ការឱ្យតម្លៃគ្នាទៅវិញទៅមក និងការទាក់ទាញទៅវិញទៅមករវាងអរិយធម៌ធំទាំងពីរ អាចពង្រឹងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងជំរុញការផ្លាស់ប្តូរខាងអរិយធម៌ តាមរយៈកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់។
ពេលបច្ចុប្បន្ន ប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មធំទី៣របស់ប្រទេសចិននៅក្នុងសហភាពអឺរ៉ុប ជាប្រទេសប្រភពនៃការវិនិយោគជាក់ស្តែងធំទី៣និងជាប្រទេសនាំចូលបច្ចេកវិទ្យាធំទីពីរ។ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់បារាំងនៅអាស៊ី។
ទំនាក់ទំនងរវាងប្រទេសគឺឈរលើមូលដ្ឋាននៃការរាប់អានគ្នារវាងប្រជាជន។ ឆ្នាំទេសចរណ៍វប្បធម៌ចិន-បារាំងដែលជិតបើកធ្វើនាពេលខាងមុខ នឹងរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌រាប់រយផ្នែក។ ពិព័រណ៍”វិមានVersaillesនិងវាំងចាស់” ពិព័រណ៍សិល្បៈសម័យបច្ចុប្បន្នរបស់ប្រទេសចិន ពិពណ៌វត្ថុបុរាណនៃរាជវង្សថាងរបស់ប្រទេសចិន។ល។ សកម្មភាពដ៏សម្បូណ៍បែបទាំងនេះនឹងជំរុញឱ្យអរិយធម៌ធំទាំងពីរចិននិងបារំាងរៀនសូត្រពីគ្នាទៅវិញទៅមកនិងក្រេបជញ្ជក់យកបទពិសោធន៍ទៅវិញទៅមក ហើយធ្វើឱ្យប្រជាជនចិននិងបារាំងមានការប្រាស្រ័យទាក់ទងកាន់តែច្រើន ក៏ដូចជាផ្សារភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួត។
ពិភពលោកកាន់តែមានភាពរង្គោះរង្គើ កិច្ចសហប្រតិបត្តិការរវាងចិននិងបារាំងក៏កាន់តែមានសារសំខាន់ទៅទៀត។ ក្នុងរយៈពេល៦០ឆ្នាំខាងមុខ ការប្រាស្រ័យទាក់ទងរវាងប្រទេសចិននិងបារាំងមានហេតុផលបន្តប្រកាន់ខ្ជាប់ស្មារតីហ៊ានធ្វើមុនគេ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង