ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងការផ្គត់ផ្គង់ទឹករវាង លោក ហង់ សុគន្ធ ជាមួយតំណាងប្រជាពលរដ្ឋ ១២៥ គ្រួសារ ស្ថិតក្នុងឃុំកំពង់គោ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ទឹករវាង លោក ហង់ សុគន្ធ អ្នកគ្រប់គ្រងស្ថានីយបូមទឹក ប្រឡាយព្រះស្នែង និង ប្រឡាយព្រះគន្លង ជាមួយតំណាងប្រជាពលរដ្ឋ ១២៥ គ្រួសារ ដែលជាអ្នកទទួលការផ្គត់ផ្គង់ទឹកធ្វើស្រែ ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នៅក្នុងពិធីចុះកិច្ចព្រមព្រៀងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានគណៈប្រតិភូអង្កេតស្រាវជ្រាវ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរអធិការកិច្ចខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអនុប្រធានមន្ទីរកសិកម្មខេត្ត នៅសាលប្រជុំសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤៕