ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា អញ្ជើញបិទវគ្គបណ្តុះបណ្តាលសៀវភៅណែនាំបច្ចេកទេស ស្តីពីនីតិវិធីអនុវត្តមុខងារអប់រំ ដល់មន្ត្រីជំនាញ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងខេត្តក្រចេះ

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសៀវភៅណែនាំបច្ចេកទេស ស្តីពីនីតិវិធីអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដល់មន្ត្រីជំនាញ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលមហោស្រពខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមមកពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា អភិបាលខេត្ត អភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធខេត្តចំនួន៤ មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ៕

