**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ពលរដ្ឋ ៧ភូមិ ក្នុងស្រុកបរិបូណ៌ ថ្លែងអំណរគុណអភិបាលខេត្ត និងប្រធានមន្ទីរធនធានទឹកខេត្ត ដែលជួយសង្គ្រោះស្រូវប្រាំងពួកគាត់ជាង ៧០០ហិកតា

ភ្នំពេញ៖ ដោយសារតែមួយរយៈនេះ នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង ជួបប្រទះការខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំង របស់ប្រជាកសិករក្នុងភូមិសាស្ត្រជាច្រើន ទីតាំងក្នុងខេត្តកំពង់ឆ្នាំង។ លោកអភិបាលខេត្ត និងមន្ទីរធនធានទឹក រួមទាំងក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន មមាញឹកក្នុងការចុះពិនិត្យ និងរិះរកគ្រប់វិធី ដើម្បីដាក់គ្រឿងចក្រជីកកកាយប្រឡាយបង្ហូរទឹក និងដាក់ម៉ាស៊ីនបូមទឹកខ្នាតធំ នៅតាមបណ្ដាទីតាំង ដែលកំពុងជួបប្រទះ ការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ដោយបូមទឹកពីបឹង ឬទន្លេនាំមកស្រោចស្រពសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេល។

ជាក់ស្ដែងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋជាង៧០០ហិកតា ស្ថិតនៅក្នុងឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ដែលកំពុងជួបប្រទះនូវការក្រៀមស្វិត ដោយសារតែមិនមានទឹកស្រាចស្រព។

បន្ទាប់ពីលោកអភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹក រួមនិងក្រុមការងារ អាជ្ញាធរមូលដ្ឋានចុះពិនិត្យនៅភូមិសាស្ត្រទីតាំងខាងលើនេះរួចមក លោកអភិបាលខេត្ត ក៏បានសម្រេចបញ្ជូនគ្រឿងចក្រចំនួន២គ្រឿង ជីកប្រឡាយមួយខ្សែដែលមានប្រវែងជាង៣ពាន់ម៉ែត្រ និងដាក់ម៉ាស៊ីនបូមទឹកធន់ធំ ដើម្បីនាំទឹកពីទន្លេយកមកស្រោចស្របស្រូវប្រាំង របស់ប្រជាពលរដ្ឋដែលរងការក្រៀមស្វិត ចំនួនជាង៧០០ហិកតា។

លោក លន់ គង់ មេឃុំឃុនរ៉ង់ ក្នុងស្រុកបរិបូណ៌ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ថា បន្ទាប់ពីលោក និងក្រុមប្រឹក្សាឃុំរួមទាំងក្រុមការងារ ថ្នាក់ស្រុកចុះមូលដ្ឋាន ឃុំខុនរ៉ង់ ចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងឃុំរបស់លោកមានចំនួនជាង៧០០ហិកតា ដែលរងនូវការក្រៀមស្វិត ដោយសារការខ្វះខាតទឹកស្រោចស្រព លោកបានដាក់សំណើស្នើសុំទៅអភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងជាបន្ទាន់ផងដែរ ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ទីរធនធានទឹកជួយស្ដារប្រឡាយ និងដាក់ម៉ាស៊ីនបូមទឹកធន់ធំ ដើម្បីធ្វើការសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋខាងលើនេះ ឲ្យបានទាន់ពេលវេលា។

លោកបានបន្តថា បន្ទាប់ពីសំណើរបស់លោកបានទៅដល់លោក អភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងហើយនោះ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកអភិបាលខេត្ត និងក្រុមការងារ រួមទាំងមន្ទីរធនធានទឹក បានចុះមកពិនិត្យទីតាំងស្រូវប្រាំង ដែលរងការក្រៀមស្វិតខាងលើនេះ ជាក់ស្ដែង។

ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានសម្រេចបញ្ជូនគ្រឿងចក្រចំនួន២គ្រឿង ដើម្បីធ្វើការជីកស្ដារប្រឡាយមួយខ្សែរ ដែលមានប្រវែងជាង២,៥០០ម៉ែត្រ ដែលប្រឡាយនេះ គម្រោងស្ដារមានទទឹង៥ម៉ែត្រ និងជម្រៅ៣ម៉ែត្រ និងប្រឡា យមួយខ្សែទៀត ត្រូវជីកនាំទឹកពីមាត់ទន្លេ មកដែលមានប្រវែងជាង១.០០០ម៉ែត្រ ប្រឡាយមួយខ្សែនេះដែរ គឺសម្រាប់ផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទូកកាណូតរបស់ពួកគាត់ ដើម្បីយកមករក្សាទុកមូលដ្ឋាន។

ជួសមុខឲ្យប្រជាពលរដ្ឋក្នុងឃុំខុនរ៉ងទាំងអស់ សូមគោរពថ្លែងអំណរគុណដល់លោក អភិបាលខេត្ត ដែលជាថ្នាក់ដឹកនាំដ៏ល្អ ចេះជួយយកអាសារប្រជាពលរដ្ឋទៅតាមតម្រូវការចាំបាច់របស់ពួកគាត់ បានទាន់ពេលវេលា និងក្រុមការងាររបស់មន្ទីធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ដែលលោកបានយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋក្នុងការសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ ដែលកំពុងរងនូវ ការក្រៀមស្វិតរហូតទៅដល់ជាង៧០០ហិកតាខាងលើនេះ ឲ្យរស់ឡើងវិញ សម្រាប់ជាប្រយោជន៍ក្នុងការដោះស្រាយជីវភាពគ្រួសាររបស់ពួកគាត់៕

អត្ថបទដែលជាប់ទាក់ទង