សាលាដំបូងខេត្តកំពង់ស្ពឺ ប្រកាសព័ត៌មានពីការផ្តន្ទាទោសជនជាប់ចោទ ៥នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំ ករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកសវនាការសំណុំរឿងទាក់ទិននឹងករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៣៨ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ១៣៥ ង ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទចំនួន ៥នាក់។
