ឧត្តមសេនីយ៍ទោ តូច ពិដោឡា ជួបសំណេះសំណាលជាមួយជនអន្តោប្រវេសន៍ជនជាតិវៀតណាមជាង៩០នាក់ នៅស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះ សំណាលជាមួយជនអន្តោប្រវេសន្នជាជនជាតិវៀតណាម៩៨នាក់ មកពី៩ស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ តូច ពិដោឡា អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍និងមានការ ចូលរួមពីលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនការងាអន្តោប្រវេសន៍ តំណាងលោកឧត្តសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីបានស្តាប់ពីការលើកឡើងរបស់ប្រធានសមាគមន៍ជនអន្តោប្រវេសន្នជនជាតិវៀតណាមនិងបងប្អូនជនជាតិវៀតណាមប្រឈមមួយចំនួនទាក់ទងការធ្វើបញ្ជីលិខិតបទដ្ឋាននានាដើម្បីរស់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់នោះមក ។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ តូច ពិដោឡា អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំដល់ជនអន្តោប្រវេសន្នវៀតណាមទាំងអស់ដែលមករស់នៅប្រទេសកម្ពុជានិយាយជារួមនិងនិយាយដោយឡែកក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យស្របច្បាប់ ត្រូវតែមានប្រកាសទទួលស្គាល់និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ផ្លូវការក្នុងបញ្ជីប្រថាប់ត្រារបស់ក្រសួងមហាផ្ទៃ ទើបអាជ្ញាឬសមត្ថកិច្ចមូលដ្ឋានទទួលស្គាល់ជាជនអន្តោប្រវេសន្នស្របច្បាប់ ។
លោកអនុប្រធានបានបញ្ជាក់ថា ពីសំបុត្រកំណើតចំពោះជនអន្តោប្រវេសវៀតណាមដែលបានកើនៅប្រទេស វៀតណាម ហើយបានមករស់នៅក្នុងប្រទេសកម្ពុជា មានការទទួលស្គាល់ មានប័ណ្ណស្នាក់អចិន្ត្រៃយ៍និងមានសុពលភាព ភាគីវៀតណាមឯកភាពជាមួយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ជាសមត្ថកិច្ចក្នុងការផ្តល់សំបុត្រកំណើតជូនអ្នកទាំងនោះស្របតាមបញ្ញតិច្បាប់ ។
លោកអនុប្រធានបន្ថែមថា ចំពោះជនអន្តោប្រវេសន្នវៀតណាមដែលកើតនិងរស់នៅក្នុងប្រទេសកម្ពុជាជាប់លាប់ ជនទាំងនោះអាចស្នើសុំចុះបញ្ជីកំណើតនៅស្ថាទូតវៀតណាមនៅកម្ពុជាឬសាលាឃុំ សង្កាត់ នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួនដែលកំពុងរស់នៅដោយភ្ជាប់មកជាមួយនូវឯកសារសំអាងច្បាស់លាស់ ដូចជាមានសំបុត្រពេទ្យ ត្រូវមានប្រធានភូមិដឹងលឺ និងការបញ្ជាក់ពីនគរបាលប៉ុស្តិ៍ ទើបអាចចុះបញ្ជីកំណើតបាន មួយទៀតក៏អាចទៅស្នើសុំសំបុត្រកំណើតពីស្ថានទូតវៀតណាមក៏បានដែរ ៕
