**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

រដ្ឋបាលជលផលកម្ពុជា និងអង្គការដៃគូ អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នូវចំណេះដឹងសម្រាប់ការគ្រប់គ្រង ធនធានជលផល

ភ្នំពេញ៖ រដ្ឋបាលជលផលដែលជាសេនាធិការមួយរបស់រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) និងសាកលវិទ្យាល័យចំនួនបួន អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងសម្រាប់ការគ្រប់គ្រងធនធានជលផល សំដៅជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន។

រដ្ឋបាលជលផល និងអង្គការFAO បានគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ ចាប់តាំងពីឆ្នាំ២០២២ តាមរយៈគំនិតផ្តួចផ្តើមចំនួនបី គឺកម្មវិធីនិសិ្សតហាត់ការជាមួយខណ្ឌរដ្ឋបាលជលផល ការគាំទ្រដល់ការកែលម្អ និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាសម្រាប់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល និងកម្មវិធីទស្សនកិច្ចសិក្សារបស់និសិ្សត។ គំនិតផ្តួចផ្តើមទាំងនេះ សំដៅធ្វើឱ្យប្រសើរឡើង នូវចំណេះដឹងសម្រាប់ ការគ្រប់គ្រង ជលផល ដោយគាំទ្រដល់សកម្មភាពសិក្សា ស្រាវជ្រាវដែលជាអាទិភាព។

ថ្លែងក្នុងសិក្ខាសាលាស្តីពីកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និង បរិយាបន្ន ផ្នែកនេសាទ (CAPFISH-Capture) ដែលគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជលផល និង អបអរសាទរខួប២ឆ្នាំនៃភាពជាដៃគូ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល បានឱ្យដឹងថា កម្មវិធីនិស្សិតហាត់ការនេះ អនុញ្ញាតឱ្យនិស្សិតបានសិក្សារៀនសូត្រប្រកបដោយលក្ខខណ្ឌវិជ្ជាជីវៈ ហើយនៅតាមបណ្តាខណ្ឌរដ្ឋបាលជលផល ក៏ទទួលបានអត្ថប្រយោជន៍ជាកម្លាំងការងារបន្ថែម និងចំណេះដឹងថ្មីៗពីនិស្សិតផងដែរ។ តាមរយៈកម្មវិធីនេះនិសិ្សត និងខណ្ឌរដ្ឋបាលជលផល បានចូលរួមចំណែកដល់ការគ្រប់គ្រងជលផលឱ្យកាន់តែប្រសើរឡើង ខណៈចក្ខុវិស័យរបស់រដ្ឋបាលជលផល គឺអភិវឌ្ឍការគ្រប់គ្រងជលផលតាមបែបវិទ្យាសាស្ត្រក្នុង រយៈពេលវែង ទន្ទឹមនឹងការកសាងសមត្ថភាពរបស់មន្ត្រីដែរ។

លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ការគាំទ្រដល់កម្មវិធីនិស្សិតហាត់ការក្នុងវិស័យជលផល គឺសំដៅកសាងសមត្ថភាពដល់អ្នកបច្ចេកទេស និងអ្នក វិទ្យាសាស្ត្រជំនាន់ថ្មី សម្រាប់ការគ្រប់គ្រងធនធានជលផលប្រកប ដោយនិរន្តរភាពនៅកម្ពុជា”។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សម្រាប់កម្មវិធីនិស្សិតហាត់ការ និស្សិតម្នាក់ៗទទួលបានថវិកាចំនួន៣.០០០ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវរយៈពេល៦ខែដំបូង ព្រមទាំងថវិកាឧបត្ថម្ភប្រចាំខែចំនួន៥០០ដុល្លាររយៈពេល៦ខែបន្ទាប់ សម្រាប់ការចំណាយលើការស្នាក់នៅ និងម្ហូបអាហារកំឡុងពេលនិសិ្សតកំពុងហាត់ការនៅតាមខណ្ឌរដ្ឋបាលជលផល។ កម្មវិធីនិស្សិតហាត់ការនេះ បានគាំទ្រដល់និស្សិតចំនួន ៣៧នាក់ មកពីសាកលវិទ្យាល័យទាំងបួនខាងលើ ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទដែលទាក់ទងវិស័យជលផល ដោយបានពិគ្រោះយោបល់ និងស្នើឡើងដោយខណ្ឌរដ្ឋបាលជលផល នៅទូទាំង២០ខេត្តនៅតំបន់ឆ្នេរ និងតំបន់ទឹកសាប។

លោកសាស្ត្រាចារ្យរង បណ្ឌិត ហួន ថាវរៈ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានប្រសាសន៍ថា “ការគាំទ្រដល់កម្មវិធីសិក្សារបស់សាកលវិទ្យាល័យក្នុងវិស័យជលផល បានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពខ្លឹមសារនៃវគ្គសិក្សា និងមេរៀនសម្រាប់បង្រៀន ខណៈពេលដែលការកែលម្អនឹងមានការផ្លាស់ប្តូរដើម្បីឆ្លើយតបតម្រូវការក្នុងវិស័យនេះ។ និស្សិតដែលសិក្សានៅសាកលវិទ្យាល័យ នឹងទទួល បានចំណេះដឹង និងជំនាញថ្មីៗ សម្រាប់តម្រូវការទីផ្សារការងារពេលបច្ចុប្បន្ន។ ដំណើរការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដែលគាំទ្រដោយសហភាពអឺរ៉ុប បានគ្របដណ្តប់ទៅលើវិស័យវិទ្យាសាស្ត្រជលផល និងវារីវប្បកម្ម” ។

លោក Eric Baran អ្នកឯកទេស ស្រាវជ្រាវជលផលអន្តរជាតិរបស់អង្គការ FAO នៅកម្ពុជា បានឱ្យដឹងថា ការពង្រឹងការសិក្សាស្រាវជ្រាវ និងការអប់រំក្នុងវិស័យជលផល គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀត ដែលកំពុងត្រូវបានអនុវត្តជាផ្នែកមួយនៃការគាំទ្របន្ថែមរបស់អង្គការ FAO ដល់កម្មវិធី CAPFISH-Capture ក្នុងគោល បំណង ជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាពដែលគិតគូពីភាពធន់នឹងអាកាសធាតុ នៅតំបន់ទឹកសាបនិងតំបន់ឆ្នេរ៕

អត្ថបទដែលជាប់ទាក់ទង