**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក ហោ សុភាព ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ**សម្តេចធិបតី អរគុណដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ**សម្តេចធិបតី៖ នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ**សម្តេចធិបតី អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត**សម្តេចធិបតី សម្រេចបន្ថែមពេលវេលា ៣ខែទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅកូរ៉េ**វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស**ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត**សម្តេចធិបតី៖ មានមូលហេតុ៣ ដែលនាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យការពារអ្នកដែលមានសញ្ជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ**សម្ដេចធិបតី ជំរុញឲ្យមានការហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយខេត្តនានារបស់កូរ៉េខាងត្បូង ដូចជាប៊ូសាន ជេជូ និងអ៊ីនឈុន**ប្រមុខរាជរដ្ឋាភិបាល ប្រកាសបន្តស្រាវជ្រាវវែកមុខជនឆបោក ក្នុងគម្រោងរបស់ ឡេង ចាន់ណា ឲ្យដល់ទីបញ្ចប់

បទវិភាគ៖តើការងារការពារសិទ្ធិមនុស្សរបស់ប្រទេសចិនធ្វើឡើងយ៉ាងដូចម្ត៉េច ? ប្រទេសចំនួនជាង១២០ផ្តល់ការគាំទ្រគឺជាភស្តុតាងបញ្ជាក់ដ៏ល្អបំផុត

ថ្ងៃទី២៣ ខែមករា តាមម៉ោងក្នុងតំបន់ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ខណៈពេលចូលរួមកិច្ចពិនិត្យពិភាក្សាអំពីសិទ្ធិមនុស្សនៃប្រទេសដទៃជុំទីបួនរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសចិនបានធ្វើបទបង្ហាញពីមាគ៌ាអភិវឌ្ឍន៍និងសមិទ្ធផលរបស់កិច្ចការសិទ្ធិមនុស្សនៃប្រទេសចិន ។ ប្រទេសចំនួនជាង១២០ បានវាយតម្លៃយ៉ាងសកម្មចំពោះការនេះ ហើយពេលថ្លែងសន្ទរកថា ក្នុងរយៈពេលតែមួយនាទី តំណាងនៃប្រទេសមួយចំនួនក៏បានសម្តែងការកោតសរសើរចំពោះស្ថានភាពសិទ្ធិមនុស្សនៃប្រទេសចិនដែរ ។ ប្រការនេះ ធ្វើឱ្យប្រទេសលោកខាងលិចមួយចំនួនតូចដែលប៉ុនប៉ងធ្វើឱ្យកិច្ចពិនិត្យពិភាក្សាអំពីសិទ្ធិមនុស្សទៅជាបញ្ហានយោបាយ ដោយយកបញ្ហាស៊ីនជាំងជាដើមធ្វើជាលេស មិនអាចសម្រេចបាននូវគោលបំណងអាក្រក់បានឡើយ ។
នៅក្រៅសាលប្រជុំ រឿងរ៉ាវដែលកំពុងកើតឡើងនៅប្រទេសចិនបានបញ្ជាក់ពីការលើកឡើងពាក់ព័ន្ធ ។ នៅឆ្នាំ២០២៣ តំបន់ស៊ីនជាំងបានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន២៦៥លាន៤សែន៤ម៉ឺននាក់ បានកើនឡើង១១៧ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។
គឺនៅថ្ងៃ២៣ ខែមករានេះដែរ ប្រទេសចិនបានចេញផ្សាយសៀវភៅស «ប្រព័ន្ធ និង ការអនុវត្តច្បាប់ប្រឆាំងភេរវនិយមរបស់ប្រទេសចិន» ដែលបានឧទេ្ទសនាមពីទង្វើនិងសមិទ្ធផលរបស់ប្រទេសចិនក្នុងការប្រឆាំងភេរវកម្ម ។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា បើមើលពីខ្លឹមសារនៃសៀវភៅសនេះអាចឃើញថា ជានិច្ចកាល ប្រទេសចិនតែងតែប្រឆាំងភេរវកម្មតាមផ្លូវច្បាប់ ប្រការនេះមិនត្រឹមតែបានបង្ក្រាបក្នុងកម្រិតអតិបរមាចំពោះភេរវនិយមដែលបានបំផ្លាញដល់សន្តិសុខអាយុជីវិតនិងទ្រព្យសម្បតិ្តរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ការធានាពីឬសគល់ដល់សិទ្ធិមនុស្សរបស់ប្រជាជនជាច្រើន ដូចជាសិទ្ធិរស់រានមានជីវិតនិងសិទ្ធិអភិវឌ្ឍន៏ជាដើម ។ ការស្ទង់ប្រជាមតិបានបង្ហាញឱ្យឃើញថា អារម្មណ៍សុវត្ថិភាពរបស់ប្រជាជនចិន បានកើនឡើងពី៨៧,៥៥ភាគរយនាឆ្នាំ២០១២ ដល់៩៨,៦២ភាគរយនាឆ្នាំ២០២១ ហើយបានរក្សាកម្រិតខ្ពស់ជាបន្តបន្ទាប់ទៀតផង ។
ភេរវនិយមជាសត្រូវរួមរបស់មនុស្សជាតិ ប្រទេសចិនក៏ជាប្រទេសរងគ្រោះដែរ ។ សូមយកតំបន់ស៊ីនជាំង ដែលជាតំបន់ប្រឆាំងភេរវកម្មដ៏សំខាន់របស់ប្រទេសចិនជាឧទាហរណ៍ ។ ចាប់ពីឆ្នាំ១៩៩០ដល់ចុងឆ្នាំ២០១៦ តំបន់នេះបានកើតមានព្រឹតិ្តការណ៍ហិង្សានិងភេរវកម្មរាប់ពាន់លើក ដែលបណ្តាលឱ្យប្រជាជនស៊ីវិលឥតទោសពៃរ៍ជាច្រើនស្លាប់បាត់បង់ជីវិត ។
ការភិតភ័យ មនុស្សស្លាប់និងរងរបួស ការអភិវឌ្ឍនស្ថិតក្នុងភាពជាប់គាំង ។ល។ ផលវិបាកទាំងនេះធ្វើឱ្យអ្នកផងទាំងពួងយល់ឃើញយ៉ាងច្បាស់ថា ការប្រឆាំងភេរវកម្មតាមផ្លូវច្បាប់ទើបអាចធានាសិទ្ធិមនុស្សពីឬសគល់បាន ។ ប្រការដែលគួរឱ្យលើកឡើងនោះ គឺក្នុងសកម្មភាពប្រឆាំងភេរវកម្ម ប្រទេសចិនមិនត្រឹមតែការពារសិទ្ធិមនុស្សរបស់អ្នករងគ្រោះប៉ុណ្ណោះទេ ថែមទាំងក៏ធានាសិទ្ធិស្របច្បាប់របស់ជនសង្ស័យពីបទឧក្រិដ្ឋទៀតផង ។
ការពិតជាក់ស្តែងបានបញ្ជាក់ថា ស្មារតីនីតិរដ្ឋរបស់ចិនក្នុងការប្រឆាំងភេរវកម្មគឺស៊ីគ្នាជាមួយគំនិតនិងគោលការណ៍ប្រឆាំងភេរវកម្មអន្តរជាតិ ពោលគឺបានបង្ការដោយមានប្រសិទ្ធភាពចំពោះសកម្មភាពភេរវកម្មផង ហើយក៏គោរពនិងធានាសិទ្ធិមនុស្សដោយប្រាកប្រជាផងដែរ ។ ប៉ុន្តែក្នុងបញ្ហាប្រឆាំងភេរវកម្ម ប្រទេសលោកខាងលិចមួយចំនួនបានធ្វើតាម “ស្តង់ដារពីរ” ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ដោយយកអ្វីដែលហៅថា “នីតិរដ្ឋ” និង”សិទ្ធិមនុស្ស”ធ្វើជាលេស ប្រការនេះមិនត្រឹមតែបានរំខានដល់កិច្ចសហប្រតិបតិ្តការប្រឆាំងភេរវកម្មអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញដល់ការធានាសិទ្ធិមនុស្សនៅទូទាំងពិភពលោកផងដែរ ។
ការប្រឆាំងភេរវកម្មអាចជំរុញសន្តិសុខនិងស្ថិរភាព សន្តិសុខនិងស្ថិរភាពអាចនាំមកនូវភាគលាភអភិវឌ្ឍន៍ រីឯភាគលាភអភិវឌ្ឍន៍អាចពង្រឹងសន្តិសុខនិងស្ថិរភាពថែមមួយកម្រិតទៀត ។ អ្នកផងទាំងពួងអាចរកបានចម្លើយបែបនេះ តាមរយៈបម្រែបម្រួលរបស់តំបន់ស៊ីនជាំង ។
នាពេលបច្ចុប្បន្ន ពិភពលោកនៅមិនសូវមានសនិ្តភាពទេ ការងារប្រឆាំងភេរវកម្មអន្តរជាតិនៅតែជា “បញ្ហាពិបាកដោះស្រាយ”ដដែល ។ ក្នុងបរិបទបែបនេះ ប្រទេសចិនប្រឆាំងភេរវកម្មតាមផ្លូវច្បាប់ បានគាំពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់និងអន្តរជាតិ ហើយក៏បានរួមចំណែកដ៏សំខាន់ក្នុងអភិបាលកិច្ចសិទ្ធិមនុស្សសកលផងដែរ ។ តើការងារការពារសិទ្ធិមនុស្សរបស់ប្រទេសចិនធ្វើឡើងយ៉ាងដូចម្ត៉េច ? ប្រទេសចំនួនជាង១២០ផ្តល់ការគាំទ្រគឺជាភស្តុតាងបញ្ជាក់ដ៏ល្អបំផុត៕

អត្ថបទដែលជាប់ទាក់ទង