**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»

ឯកឧត្តម អ៊ូច ភា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច​ធិបតី បន្តផ្តោតការយកចិត្តទុកដាក់លើការកសាង និងធគាំពារសង្គម ដោយឈរលើស្មារតី និងមិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមដោយ លោក សេន សុខគា ប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តតាកែវ តំណាងមន្ទីរផែនការ លោក លោកស្រី អភិបាលរង ក្រុង ស្រុក លោក មេឃុំសង្កាត់ទាំង១០០ ទូទាំងខេត្ត និងមន្រ្តីពាក់ព័ន្ធផងដែរ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្តោតការយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី និងមិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ។

ឯកឧត្តមអភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាល គឺការបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុន្តែបានផ្លាស់ប្ដូរទំហំប្រាក់ឧបត្ថម្ភថ្មី ចាប់អនុវត្តចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២៤ យោងតាមអនុក្រឹត្យលេខ៣៧១ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៨៨អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ដោយមិនឧបត្ថម្ភលើចំនួនសមាជិកនៅក្នុងគ្រួសារទេ តែសមាជិកដែលជាក្រុមគោលដៅនូវបន្តឧបត្ថម្ភសាច់ប្រាក់ដូចជា គ្រួសារមានបណ្ណសមធម៌(ប្រភេទ១ និងប្រភេទ២), កុមារអាយុពី ០-៥ឆ្នាំម្នាក់ៗ,ជនមានពិការភាពក្នុងម្នាក់ៗ, មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងក្នុងម្នាក់ៗ,គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍) មុននឹងឈានទៅដល់ការអនុវត្តកម្មវិធីកញ្ចាប់គ្រួសារ នាពេលខាងមុខ។

យោងតាមរបាយការណ៍របស់ មូលនិធិជាតិជំនួយសង្គម ដែលមានសមត្ថកិច្ចជាប្រតិបត្តិករ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងអនុវត្តកម្មវិធីជាតិជំនួយសង្គម ហើយកម្មវិធីជាតិជំនួយសង្គម ដែលលើកឡើងក្នុងពេលនេះ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តតាំងពីខែមិថុនា ឆ្នាំ២០២០មក ក្នុងគោលបំណងផ្តល់ កិច្ចគាំពារ ដើម្បីរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ហើយបានកំណត់យកថ្ងៃទី២៥ នៃរៀងរាល់ខែ ជាថ្ងៃបើកប្រាក់ឧបត្ថម្ភប្រចាំខែ។ គិតមកដល់បច្ចុប្បន្ន បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទុ្ធនឹងជំងឺកូវីដ-១៩ប្រចាំឆ្នាំ២០២៣ ខេត្តតាកែវ មានអ្នកទទួលផលបើកប្រាក់សរុបចំនួន ៣៨,៩០២គ្រួសារ ដែលចំណាយសរុបចំនួន៨៤,៧៧៩,៤៦៨,០០០រៀល។ ដោយគិតចាប់ពីដំណើរការកម្មវិធី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដែលមានអ្នកទទួលផល សរុបចំនួន ៣៨,៩០២គ្រួសារ ដែលត្រូវ ចំណាយសរុបចំនួន ២៧៩,១៧៤,១៤៤,០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង