ចិនអំពាវនាវឲ្យមានការស្ដារសន្តិសុខនៅសមុទ្រក្រហម

ប៉េកាំង៖ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនជំរុញឱ្យមានការស្ដារឡើងវិញ និងការការពារសន្តិសុខនៅលើផ្លូវសមុទ្រនៃសមុទ្រក្រហម ដើម្បីធានាឱ្យមានសណ្តាប់ធ្នាប់ធម្មតានៃពាណិជ្ជកម្មសកល។
ដោយកត់សម្គាល់ថាសមុទ្រក្រហមគឺជាផ្លូវដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ លោកបានអំពាវនាវឱ្យភាគីពាក់ព័ន្ធធានាសុវត្ថិភាពនាវាចរណ៍ និងការពារលំហូររលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់។
អ្នកនាំពាក្យបានបន្ថែមថា ប្រទេសចិននឹងពង្រឹងការសម្របសម្រួលជាមួយនាយកដ្ឋានពាក់ព័ន្ធ តាមដានការអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធ និងផ្តល់ការគាំទ្រ និងជំនួយទាន់ពេលវេលាដល់សហគ្រាសពាណិជ្ជកម្មបរទេស។
ប្រភព៖ Xinhua Net
ប្រែសម្រួលដោយ៖ ឡាយ លីហួ
