**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់

ទំនាក់ទំនងដ៏រឹងមាំជាប្រវត្តិសាស្ត្រ រវាងកម្ពុជា-បារាំង នឹងជួយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ កាន់តែរីកចម្រើនរឹងមាំប្រសើរឡើង

ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ជាកិច្ចចាប់ផ្តើម លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅលើទឹកដីបារាំង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចជ្រើសរើសរបស់សម្តេចធិបតី យកប្រទេសបារាំងជាប្រទេសទី១ ក្នុងចំណោមបណ្តាប្រទេសនៃទ្វីបអឺរ៉ុប ដើម្បីបំពេញទស្សនកិច្ចផ្លូវការក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលប្រទេសបារាំង-កម្ពុជា កំពុងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

បន្ថែមលើនេះ លោកជំទាវប្រធានរដ្ឋសភា ក៏បានសម្តែងនូវការពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា សម្រាប់បម្រើឱ្យការបណ្តុះបណ្តាលភាសាបារាំង និងការផ្សព្វផ្សាយវប្បធម៌បារាំង ដល់ប្រជាជននៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ខណៈដែលប្រទេសកម្ពុជាជាប្រទេសដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរលង់ជាមួយនឹងប្រទេសបារាំង ហើយក៏នៅតែជាប្រទេសសកម្មមួយ ដែលមានប្រជាជនប្រើប្រាស់ភាសាបារាំងជាច្រើន។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវប្រធានរដ្ឋសភាបារាំង និងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសទំនាក់ទំនងរវាងសា្ថប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងវិស័យអប់រំ វប្បធម៌ ភាសា និងសេដ្ឋកិច្ច។ល។

ទន្ទឹមគ្នានេះ, សម្តេចធិបតី ក៏បានលើកឡើងបន្ថែមថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនាឱកាសនេះ ការជំរុញលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ក៏ជារបៀបវារៈសំខាន់មួយផងដែរ នៃបេសកកម្មរបស់សម្តេចធិបតី បន្ថែមលើកិច្ចការនយោបាយ និងការទូត ដោយសង្ឃឹមថា ក្រុមហ៊ុន-សហគ្រាសធំៗរបស់បារាំងនឹងបន្តពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ហើយចំពោះវិនិយោគិនបារាំងថ្មី ក៏អាចនឹងចាប់ផ្តើមសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគនៅកម្ពុជា ផងដែរ។

មុននឹងបញ្ចប់ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកសកម្មរបស់អង្គការនៃបណ្តាប្រទេសនិយាយភាសាបារាំងនៃអង្គការហ្វ្រង់កូហ្វូនី (OIF), ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ឱ្យកាន់តែរីកចម្រើនប្រសើរឡើងយ៉ាងប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង