គំរូល្អ! ភ្នាក់ងារទេសចរណ៍ប្រចាំការនៅតាមគោលដៅនានា តែងតែប្រទះឃើញសម្ភារផ្សេងៗរបស់ភ្ញៀវដែលបានភ្លេច និងប្រគល់ជូនម្ចាស់ដើមវិញ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រុមភ្នាក់ងារទេសចរណ៍ប្រចាំគោលដៅប្រាសាទតាព្រហ្ម បានប្រទះឃើញកាបូបស្ពាយពីក្រោយមួយពណ៌ខ្មៅ នៅចំនុចត្រឡែងកែងខាងលិចឈៀងខាងត្បូងនៃតួរប៉មកណ្តាល ភ្លាមៗនោះ ភ្ញៀវជនជាតិអៀរឡង់ ភេទប្រុស បានមករកវិញ ដោយបានពិនិត្យឃើញថា ជារបស់គាត់ពិតមែន ក្រុមភ្នាក់ងារទេសចរណ៍បានប្រគល់កាបូបជូនគាត់វិញ។
ចំណែកឯ ក្រុមការងារប្រចាំការនៅអតីតរាជធានីក្រុងអង្គរធំវិញ នៅថ្ងៃដដែល វេលាម៉ោង១២:១៧នាទីថែ្ងត្រង់ ភ្នាក់ងារទេសចរណ៍បានរើសបានកាបូបស្ពាយក្រោយពណ៌ខ្មៅមួយ ដែលភ្ញៀវទេសចរបានភ្លេចនៅរួតទី១ ខាងត្បូង នៃប្រាសាទបាភួន។
នៅពេលថ្ងៃត្រង់ មានភ្ញៀវទេសចរ ភេទប្រុស ជនជាតិបារាំងម្នាក់ បានមកសួរនាំភ្នាក់ងារដែលប្រចាំការនៅទីនេះ ក្រោយភ្ញៀវត្រួតពិនិត្យឃើញថា មិនមានបាត់បង់របស់អ្វី និងពិតជារបស់គាត់ពិតប្រាដកមែន ភ្នាក់ងារទេសចរណ៍ ប្រគល់ជូនការបូបទៅគាត់វិញ៕
