**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

លោក ពូទីន៖ ភាពជារដ្ឋរបស់អ៊ុយក្រែន ស្ថិតក្នុងហានិភ័យ ប្រសិនបើគំរូនៃសង្រ្គាមនៅតែបន្ត

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងកាលពីថ្ងៃអង្គារថា ភាពជារដ្ឋរបស់អ៊ុយក្រែនអាចទទួលរងការវាយលុកដែលមិនអាចជួសជុលបាន ប្រសិនបើគំរូនៃសង្រ្គាមនៅតែបន្ត ហើយរុស្ស៊ីនឹងមិនត្រូវបានគេបង្ខំឱ្យបោះបង់ចោលផលប្រយោជន៍ដែលខ្លួនបានធ្វើនោះទេ។

លោកពូទីនបានធ្វើអត្ថាធិប្បាយតាមទូរទស្សន៍មួយថ្ងៃបន្ទាប់ពីប្រទេសស្វីសបានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិភពលោកតាមសំណើរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy។

លោកពូទីនបានច្រានចោល អ្វីដែលគេហៅថារូបមន្តសន្តិភាព ដែលកំពុងត្រូវបានពិភាក្សានៅភាគខាងលិចនិងអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់លោក ពូទីន អំពីដំណើរនៃសង្រ្គាម កាន់តែមានទំនុកចិត្ត និងឈ្លានពានកាន់តែខ្លាំងឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ជាមួយនឹងការបរាជ័យនៃការវាយលុករបស់អ៊ុយក្រែនក្នុងការផ្តល់ផលចំណេញយ៉ាងច្រើនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដែលបានពង្រឹងយ៉ាងល្អ។

បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រង ១៧,៥% នៃទឹកដីអ៊ុយក្រែន។

លោក ពូទីន បានបន្តថា ការពិភាក្សាអំពីការចរចាគឺជាការប៉ុនប៉ងដើម្បីជំរុញឱ្យពួកយើងបោះបង់ចោលនូវផលចំណេញដែលយើងបានដឹងក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមក។

រូបមន្តសន្តិភាពដែលដាក់ចេញដោយលោក Zelenskiy អំពាវនាវឱ្យមានការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ការបញ្ឈប់អរិភាព និងការដកទ័ពរុស្ស៊ី ក្នុងចំណោមចំណុចផ្សេងៗទៀត។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង