**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

កាកបាទក្រហមកម្ពុជា រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារសាមគ្គី ជូនយុវនារី និងកុមារីរងគ្រោះ នៃអង្គការអាហ្វេស៊ីបកម្ពុជា

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារសាមគ្គី ជូនយុវនារី និងកុមារីរងគ្រោះ នៃអង្គការអាហ្វេស៊ីបកម្ពុជា និងស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២ របស់គណៈប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ជាមួយកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ និងគូសបញ្ជាក់ពីអត្ថន័យសំខាន់ចំនួន ២ ក្នុងការរៀបចំពិធីពិសាអាហារសាមគ្តីនាល្ងាចនេះ គឺ ១. ជាការនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគិតគូរពីសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះចៅៗក្មួយៗ កុមារី យុវនារីទាំងអស់នៃអង្គការអាហ្វេស៊ីបកម្ពុជា និងអត្ថន័យទី២ គឺជាការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២ របស់គណៈប្រតិភូយុវជនទាំង ៤៥រូប របស់កាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ជាមួយកាកបាទក្រហមកម្ពុជា រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤។

លោកជំទាវ បានគូសបញ្ជាក់ផងដែរថា «ការជួបជុំនាថ្ងៃនេះ បានបង្ហាញពីក្តីស្រឡាញ់ ផ្តល់នូវស្នាមញញឹម លើកទឹកចិត្ត និងការយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូន ថ្វីបើយើងរស់នៅប្រទេសផ្សេងគ្នា អាកាសធាតុខុសគ្នា ប៉ុន្តែបេះដូងយើងគឺតែមួយ។» លោកជំទាវ មានក្តីសង្ឃឹមជឿជាក់ថា បន្ទាប់កម្មវិធីនេះរួច និងក្នុងរយៈពេលដ៏ខ្លីនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងនឹងមានការចងចាំនូវអនុស្សាវរីយ៍ល្អៗ និងនឹករលឹកគ្នាទៅវិញទៅមក។

លោកស្រី ម៉ម សុម៉ាលី ស្ថាបនិក និងជាអគ្គនាយិកាអង្គការអាហ្វេស៊ីបកម្ពុជា តំណាងឱ្យយុវនារី-កុមារី និងបុគ្គលិកទាំងអស់នៃអង្គការអាហ្វេស៊ីបកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ មាតាមនុស្សធម៌ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ចែករំលែកអ្វីដែលជាសម្ពាធផ្លូវចិត្ត ការលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹម ការទំនុកបម្រុងជាបន្តបន្ទាប់ និងអគារស្នាក់នៅដ៏ស្កឹមស្កៃដល់ចៅៗ ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ទន្ទឹមនឹងនេះ តំណាងឱ្យកុមារីរងគ្រោះ យុវនារី សុជាតិ វីរិយ៉ា និស្សិតសាកលវិទ្យាល័យ ឆ្នាំទី២ ក៏បានឡើងបង្ហាញពីចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ បំពេញតួនាទីជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីជាការតបស្នងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានចំពោះ សម្តេចទាំងទ្វេ ផងដែរ។

សូមបញ្ជាក់ថា មុនពេលពិធីពិសាអាហារសាមគ្គីខាងលើនេះ ប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន បានបង្ហាញនូវចង្វាក់រាំ ការសម្តែងវប្បធម៌បែបកូរ៉េ និងរបៀបដុសធ្មេញ ជូនដល់កុមារី-យុវនារី នៃអង្គការអាហ្វេស៊ីប។ ចំណែកឯ កុមារី-យុវនារីយើងវិញ បានបង្ហាញពីរបៀបបត់ផ្កាក្រដាស និងចង្វាក់រាំបែបប្រពៃណីទំនៀមទំលាប់ខ្មែរយើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង