ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញប្រកាសតែងតាំងប្រធាន អនុប្រធានកិត្តិយស និងកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធាន អនុប្រធានកិត្តិយស និងកែសម្រួលសមាសភាពក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងនោះលោកជំទាវ កែ សួនសុភី ត្រូវបានតែងតាំងជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ របស់ក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង ជាអនុប្រធានកិត្តិយស និងលោកជំទាវ អុង សុភាវី ជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ។
យោងតាមសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ប្រការ៣ បានបញ្ជាក់ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការ នៃអគ្គាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយក នៃ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយក នៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ប្រធានលេខាធិការដ្ឋាននៃ គ.ជ.អ.ប ប្រធានលេខាធិការដ្ឋាននៃ គ.ប.ផ.ក នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រធានលេខាធិការដ្ឋាននៃ គ.ជ.ប.ទ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា និងសាមីខ្លួនដែលមានឈ្មោះក្នុង ប្រការ១ មានភារកិច្ច អនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

