ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាំយកថវិកាបេឡាមរណសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា
ភ្នំពេញ៖ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងនាំយកថវិកាបេឡាមរណសង្គ្រោះ ព្រមទាំងលិខិតរំលែកមរណៈទុក្ខទៅជូនគ្រួសារសព លោក លិន វន ភេទប្រុស អាយុ៦៨ឆ្នាំ យោធិនចូលនិវត្តន៍ ទទួលមរណភាពនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ទីលំនៅស្ថិតនៅភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួសុខទុក ពីសំណាក់ ថ្នាក់ដឹកនាំកំពូលៗរបស់សមាគមអតីតយុទ្ធជនដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់ទៅលើបងប្អូនអតីតយុទ្ធជន ដែលនាពេលកន្លងមកបងប្អូនបានចូលរួមចំណែកក្នុងការកសាង រំដោះជាតិមាតុភូមិ អោយរួចផុតពីភ្លើងសង្រ្គាម ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍ លើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះផងដែរ៕