**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋមន្ត្រីធនធានទឹក ចុះពិនិត្យជាក់ស្តែងស្ថានភាពក្នុងការផ្តល់ទឹកបម្រើដល់ការធ្វើស្រូវប្រាំងលើកទី២ ជូនប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ភ្នំពេញ៖ នាថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពក្នុងការផ្តត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំងលើកទី២ ជូនបងប្អូនប្រជាកសិករ ក្នុងភូមិសាស្ត្រឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ តាមរយៈអាងទឹកលេខ៣ និងលេខ៥។

សូមជម្រាបថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ របស់ប្រជាកសិករ ក្នុងខេត្តពោធិ៍សាត់ ឆ្នាំ២០២៤ មានចំនួន ៥០,០០០ហិកតា ដែលចំនួននេះលើសពីផែនការកំណត់ប្រចាំឆ្នាំត្រឹម ២០,០០០ហិកតា ដែលបរិមាណទឹកអាចស្រោចស្រពបាន។ បងប្អូនប្រជាកសិករក្នុងខេត្តពោធិ៍សាត់បានសម្រុកធ្វើស្រែប្រាំងលើកទី២ បើទោះបីជា ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរខេត្តពោធិ៍សាត់ និងមន្ទីរជំនាញបានជូនដំណឹងជាមុនអំពីស្ថានភាពអាកាសធាតុនិងបានធ្វើការណែនាំជាបន្តបន្ទាប់កុំឱ្យបន្តធ្វើស្រែប្រាំងបន្ថែមទៀត ដែលអាចប្រឈមនឹងកង្វះទឹកក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងបានមានវិធានការគិតទុកជាមុនរួចជាស្រេចក្នុងការថែរក្សាទឹកទុក តែដោយមានតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន នៅព្រឹកថ្ងៃទី៩ ខែមករានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបន្តបើកទឹកអាងទឹកលេខ៣ និងលេខ៥ ដើម្បីបន្តផ្តល់ទឹកជូនដល់បងប្អូនប្រជាកសិករដែលកំពុងបូមយ៉ាងសស្រាក់សស្រាំស្រោចស្រពស្រូវប្រាំងលើកទី២។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តឱ្យដឹងថា នៅខេត្តពោធិ៍សាត់មានអាងទឹកធំៗ លេខ៣ និងលេខ៥ សម្រាប់បម្រើឱ្យវិស័យកសិកម្ម និងអាងទឹកលេខ១សម្រាប់បម្រើឱ្យការផលិតអគ្គិសនី។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា បណ្តាអាងទឹកទាំងនេះពុំទាន់អាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់នៅឡើយ ក្រសួងធនធានទឹក និងឧតុនិយមកំពុងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីសាងសង់អាងទឹកថ្មីមួយបន្ថែមទៀតគឺអាងទឹកលេខ២ ដែលអាចផ្ទុកទឹកបានប្រមាណពី ៧០០លាន ទៅ ៨០០លានម៉ែត្រត្រីគុណ សម្រាប់បម្រើឱ្យការផ្គត់ផ្គង់ទឹកដល់វិស័យកសិកម្ម ការប្រើប្រាស់ប្រចាំថ្ងៃ និងជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះបងប្អូនប្រជាកសិករទាំងអស់ ដែលខិតខំប្រឹងប្រែងធ្វើស្រែប្រាំងដោយមិនទុកដីឱ្យនៅទំនេរ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងបណ្តារាជធានី-ខេត្តដទៃទៀតឱ្យបន្តយកចិត្តទុកដាក់ថែរក្សាទឹកឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃលើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗ៖ មួយផ្នែកត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ (អាទិភាព) និងមួយផ្នែកទៀតសម្រាប់បម្រើឱ្យការបង្កបង្កើនផលស្រូវរដូវប្រាំង។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំងឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា អាកាសធាតុកើនកម្តៅជាលំដាប់ និងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា និងបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក ៕

អត្ថបទដែលជាប់ទាក់ទង