ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាព និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ នៅសាលប្រជុំ វរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំក៏មានការអញ្ជេីញចូលរួមដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមជាមួយមន្រ្តីពាក់ព័ន្ធជាច្រេីនរូបផងដែរ៕
