ក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៤ចិនទទួលបានប្រាក់ចំណូលលើវិស័យទេសចរណ៍ក្នុងស្រុកមានចំនួន៧៩៧៣០លានយាន់ប្រាក់ចិន

ក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៤ ទីផ្សារវប្បធម៌និងទេសចរណ៍នៅទូទាំងប្រទេសចិនមានភាពនឹងនរនិងប្រកបដោយរបៀបរៀបរយ ។ តាមការគណនារបស់មជ្ឈមណ្ឌលទិន្នន័យនៃក្រសួងវប្បធម៌និងទេសចរណ៍ចិនបានឱ្យដឹងថា ក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីឆ្នាំសកលរយៈពេលបីថ្ងៃ ចំនួនអ្នកទេសចរដំណើរកម្សាននៅក្នុងប្រទេសចិនត្រូវជា១៣៥លាននាក់ បានកើនជាង១៥៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយទទួលបានប្រាក់ចំណូលលើវិស័យទេសចរណ៍ក្នុងស្រុកចំនួន៧៩៧៣០លានយាន់ប្រាក់ចិន ដែលបានកើនជាង២០០,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។
ទីផ្សារទេសចរណ៍បានលេចចេញលក្ខណៈពិសេសដូចជា “ការលំហៃកាយនៅរដូវកាល ព្រិលទឹកកក ចូលរួមសកម្មភាពវប្បធម៌ ធ្វើទេសចរណ៍ក្នុងតំបន់ ការប្រើប្រាស់មានលក្ខណៈពិសេស ចាប់អារម្មណ៍ពីទិដ្ឋភាពក្នុងជីវភាពរស់នៅ និងប្រកបដោយភាពសប្បាយរីករាយនិងសិរីមង្គល ” ៕
