**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

ជនបើករថយន្ដ Hammer បុកម៉ូតូស្លាប់២នាក់ របួសធ្ងន់ម្នាក់ នៅខណ្ឌដូនពេញ បានចូលខ្លួនសារភាព និងទទួលស្គាល់កំហុសចំពោះមុខសមត្ថកិច្ច

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងថយន្ដ Hammer បុកម៉ូតូប្តីប្រពន្ធកូនប្រុស៣នាក់ស្លាប់ ចំនួន២នាក់ របួសធ្ងន់១នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ពេលនេះជនសង្ស័យបានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។

ក្រោយពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យសាម៉ីខ្លួន ក៏ដូចជាក្រុមគ្រួសារ ឱ្យនាំជនសង្ស័យមកសារភាព និងទទួលស្គាល់កំហុស ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះយ៉េត ចន្ទ័គ្រឹះស្នា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរនៅផ្ទះ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យអ្នកដទៃស្លាប់។

សូមបញ្ជាក់ថា ករណីរថយន្ដ Hammer បុក មនុស្ស២នាក់បណ្ដាលឱ្យ ស្លាប់ និងរងរបួសធ្ងន់០១នាក់នេះហើយរត់គេចខ្លួននោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញសហការជាមួយកម្លាំងជំនាញព្រហទណ្ឌ បានចេញស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុតទើបរកឃើញរថយន្តបង្ក និងស្វែងរកអ្នកបើកបរមកផ្ដន្ទាទោសតាមច្បាប់យ៉ាងបានម៉ឺងម៉ាត់បំផុត៕

អត្ថបទដែលជាប់ទាក់ទង