**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ពិធីការជាតិ និងអន្ដរជាតិ” ចំនួន០២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តប្រឡាយមេហនុមាន ក្នុងខេត្តតាកែវ**ឯកឧត្តម សុខ សូកេន អញ្ជើញសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍**ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន**ពិរុទ្ធជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ**នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ពាក់ព័ន្ធផលប៉ះពាល់គ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន នៅខេត្តស្វាយរៀង**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិ ដើម្បីដាក់បញ្ចូលជាភូមិគំរូនាពេលខាងមុខ ដែលស្ថិតនៅក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ**ភាគីចិនលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្ស និស្សិតកម្ពុជាឱ្យចូលរួមដាក់ពាក្យស្នើសុំអាហារូបករណ៍ក្រសួងពាណិជ្ជកម្មចិនឆ្នាំ២០២៤**រយៈពេលត្រឹម ១ឆមាសក្នុងឆ្នាំ២០២៤ អ្នកក្នុងបន្ទុកមន្រ្ដីសាធារណៈជាង ៤ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស.**មនុស្សជាង ៦០នាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងប្រទេសថៃ នៅឆ្នាំនេះ**មហាសន្និបាតអង្គការសហប្រជាជាតិ នឹងបោះឆ្នោតលើដំណោះស្រាយដែលនឹងផ្តល់សិទ្ធិថ្មីដល់ប៉ាឡេស្ទីន**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំលើការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមដែនសមត្ថកិច្ចក្រសួងសាធារណការ និងដឹកជញ្ជូន**ហ្វីលីពីន អំពាវនាវឲ្យបណ្ដេញអ្នកការទូតចិន ខណៈជម្លោះសមុទ្រចិនខាងត្បូងកាន់តែតានតឹង**អ្នកការទូតកំពូលរបស់កូរ៉េខាងត្បូង គ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិននៅសប្តាហ៍ក្រោយ**រដ្ឋមន្ត្រីការពារជាតិបារាំង ប្តេជ្ញាការពារជនរងគ្រោះពីការរំលោភបំពានផ្លូវភេទដោយយោធាឱ្យកាន់តែប្រសើរជាងមុន**ក្រុមជ្រុលនិយមអ៊ីស្រាអែល បានដុតបំផ្លាញទីស្នាក់ការ UNRWA នៅទីក្រុងហ្សេរុយសាឡឹមខាងកើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជានៅតែមានជំនឿ និងប្រកាន់ខ្ជាប់នូវគោលនយោបាយសកលភាវូបនីយកម្ម ពហុភាគីនិយម និងគោលនយោបាយបើកចំហរ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ។

ពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានធ្វើឡើងដោយគ.ជ.ប នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ប្រាជ្ញា ចន្ទ ប្រធានគ.ជ.ប និងចាប់ឆ្នោតដោយសម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ។

ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលទទួលបានលេខរៀងទី១ ក៏មាន៣ទៀត ដែលចូលរួមក្នុងការបោះឆ្នោតនេះ ក្នុងនោះគណបក្សឆន្ទៈខ្មែរ បានលេខរៀងទី២ គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣ និងគណកប្សកម្លាំងជាតិលេខរៀងទី៤។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតនេះ គឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់គ្នាតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។

អត្ថបទដែលជាប់ទាក់ទង