ប្រាសាទនាគព័ន្ធ ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែប្រាថ្នាមកទស្សនាមិនដែលរំលង

ភ្នំពេញ៖ ប្រាសាទនាគព័ន្ធ ស្ថិតនៅចំកណ្តាលបារាយណ៍ «ជ័យតដាក» អ្នកខ្លះហៅថា វាលរាជដាក បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ គឺជាស្នាព្រះហស្ថព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨)។ មុននិងទៅដល់ប្រាសាទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវដើរឆ្លងកាត់ស្ពានដែលមានប្រវែងជិត២០០ម៉ែត្រ។
ជាមួយគ្នានេះ ភ្ញៀវទេសចរអាចគយគន់ផ្ទៃទឹកដែលមានផ្កាឈូក រុក្ខវារីជាតិផ្សេងៗ លាយលំខ្យល់ដ៏បរិសុទ្ធ ហាក់ប្លែកពីប្រាសាទផ្សេងៗ ដែលទស្សនីយភាពនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែប្រាថ្នាមកទស្សនាមិនដែលរំលងសោះឡើយ៕
