**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

នាយឧត្ដមសេនីយ៍ ឯក មនោសែន ណែនាំឱ្យបេក្ខជនបណ្ឌិតទាំងអស់ បន្តខិតខំស្រាវជ្រាវឱ្យបានស៊ីជម្រៅលើប្រធានបទរបស់ខ្លួន ដើម្បីការងារនិក្ខេបបទឱ្យបានសម្រេចជោគជ័យ

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនឹងបេក្ខជនបណ្ឌិតចំនួន១៣រូប ជំនាន់ទី១ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលរៀបចំឡើងនៅសាលប្រជុំព្រះគណេស(អគារ A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ បានថ្លែងកោតសរសើរចំពោះបេក្ខជនបណ្ឌិតទាំងអស់ ដែលខិតខំប្រឹងប្រែងសិក្សានិងស្រាវជ្រាវក្នុងការសរសេរនិក្ខេបទរបស់ខ្លួនឱ្យបានល្អប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ព្រមទាំងគោរពតាមលក្ខខណ្ឌនានាដែលបណ្ឌិត្យសភានគរបាលកម្ពុជាបានកំណត់។

ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ បានលើកឡើងអំពីតម្លៃនៃសន្តិភាព ដែលយើងមានឱកាសសិក្សាដល់ថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល នាពេលនេះ គឺដោយសារមានសម្តេចពុកតេជោសែនជាបិតានៃសន្តិភាពនិងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះដែរ កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃប្រកបដោយទស្សនវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តវឌ្ឍនភាពលើគ្រប់វិស័យ ព្រមទាំងការគាំទ្រពីគ្រប់មជ្ឍដ្ឋាន។

ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ បានបញ្ជាក់ថា កងកម្លាំងត្រូវការពាររាជរដ្ឋាភិបាលនិងស្តាប់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈ ដោយឥតងាករេ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ បានលើកឡើងបន្ថែមថា បណ្ឌិត្យសភាក្រោមឱវាទក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តវេនដឹកនាំពីសម្ដេចក្រឡាហោម បានធ្វើការបណ្ដុះបណ្ដាលផ្អែកលើគុណភាពជាធំ។ ដូច្នេះ បេក្ខជនបណ្ឌិតទាំងអស់នឹងក្លាយទៅជាធនធានមនុស្សប្រកបសមត្ថភាពវិជ្ជាជីវៈនិងគុណវុឌ្ឍិសមស្រប សម្រាប់បន្តជាអ្នកបន្តវេនដឹកនាំ និងជាសាស្ត្រាចារ្យ បម្រើឱ្យការងារបណ្ដុះបណ្ដាលនិងស្រាវជ្រាវក្នុងវិស័យសន្តិសុខ។

ជាចុងក្រោយឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ បានណែនាំឱ្យបេក្ខជនបណ្ឌិតទាំងអស់ បន្តខិតខំសិក្សានិងស្រាវជ្រាវឱ្យបានស៊ីជម្រៅលើប្រធានបទរបស់ខ្លួន ដើម្បីការងារនិក្ខេបបទឱ្យបានសម្រេចជោគជ័យ ព្រមទាំងស្នើឱ្យបេក្ខជនបណ្ឌិត លើកសំណូមពរនានាមកឯកឧត្តមផ្ទាល់ ដើម្បីដោះស្រាយទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង