**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សិប្បកម្មធុនតូច និងមធ្យមមួយចំនួន នៅខេត្តបាត់ដំបង ចាប់ផ្តើមអនុវត្តគម្រោងថែរក្សាបរិស្ថាន ដើម្បីឆ្លើយតបការប្រែប្រួលអាកាសធាតុរបស់កម្ពុជា

ភ្នំពេញ៖ មន្ត្រីនៃមន្ទីរឧស្សាហកម្មសិប្បកម្ម ខេត្តបាត់ដំបង បានឱ្យដឹងថា សិប្បកម្មធុនតូច និងមធ្យមមួយចំនួននៅខេត្តបាត់ដំបង បានចាប់ផ្តើមអនុវត្តគម្រោងថែរក្សាបរិស្ថានដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា និងផលប៉ះពាល់ទៅផ្នែកបរិស្ថាន និងសុខភាពសាធារណៈ។

លោក កើង សុខខេង ប្រធានការិយាល័យ ឧស្សាហកម្ម សិប្បកម្ម នៃមន្ទីរឧស្សាហកម្មសិប្បកម្ម ខេត្ត បាត់ដំបង បានបញ្ជាក់ថា សិប្បកម្មខ្នាតតូចនិងមធ្យមចំនួន៧ ក្នុងចំណោមសិប្បកម្មខ្នាតតូច និងមធ្យម ចំនួន៩០០កន្លែងនៅក្នុងខេត្តបាត់ដំបង បានអនុវត្តនូវគម្រោងថែរក្សាបរិស្ថាន អនាម័យចំណីអាហារ និងការប្រែប្រួលអាកាសធាតុបានយ៉ាងជោគជ័យ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងដំណើរស្វែងយល់ពីការអនុវត្តឧស្សាហកម្មបៃតង ដែលរៀបចំដោយក្រសួងបរិស្ថាន នាឱកាសនៃយុទ្ធនាការលើកកម្ពស់ចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុដល់អ្នកសារព័ត៌មាន នៅក្រុងបាត់ដំបង កាលពីថ្ងៃទី២២ ខែធ្នូ លោក កើង សុខខេង បានអះអាងថា សិប្បកម្មដែលចូលរួមគម្រោងថែរក្សាបរិស្ថាន គឺពួកគេចូលរួមអនុវត្តកាត់បន្ថយការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ក៏ដូចជាការបំភាយផ្សែង ឬឧស្ម័ន តាមការតម្រូវរបស់ក្រសួងបរិស្ថាន។

លោកថ្លែងថា «ក្រសួងបរិស្ថាន បានចូលរួម និងលើកទឹកចិត្តឱ្យម្ចាស់សិប្បកម្ម និងសហគ្រាស អនុវត្តនូវវិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការធ្វើប្រព័ន្ធបង្ហូរទឹកសំណល់។ ចំពោះការធ្វើប្រព័ន្ធលូបង្ហូរទឹកសំណល់នេះ គឺជាការចូលរួមចំណែកក្នុងការការពារការប្រែប្រួលអាកាសធាតុ។ ពិសេសជាងនេះ បានជួយផងដែរផ្នែកបរិយាកាសកន្លែងការងារគឺបរិស្ថានក៏ល្អ ផ្តល់សុខភាពដល់កម្មករបម្រើការងារ និងអ្នករស់នៅជុំវិញ ព្រមទាំងផ្តល់ផលល្អដល់គុណភាពចំណីអាហារ»។

លោកស្រី វង សុកយ៉េម ម្ចាស់សិប្បកម្មផលិតទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកម្ទេស ដែលមានស្លាកសញ្ញា «សិប្បកម្មត្រីមាស» ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បានឱ្យដឹងថា អ្នកស្រីបង្កើតសិប្បកម្មត្រីមាសក្នុងឆ្នាំ២០០៩ ដែលជាការជួយរបស់គម្រោងមូលនិធិសម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់បន្ថយភាពក្រីក្រ និងជនចំណាកស្រុក។ តាមរយៈគម្រោងមួយនេះ បានអនុវត្តនូវបរិស្ថានស្អាតល្អ និងជួយក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយដល់ការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។

លោកស្រីបានបញ្ជាក់ថាតាំងពីការកសាងខ្សែសង្វាក់ផលិតកម្មជាច្រើន ដើម្បីចូលរួមថែរក្សាអនាម័យស្អាតល្អ ការពារបរិស្ថាន និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលក្នុង នោះមានដូចជា៖ ការរៀបចំប្រព័ន្ធលូបង្ហូរកាកសំណល់ ការកសាងបំពង់បញ្ចេញផ្សែងដើម្បីបំបាត់ក្លិនស្អុយដល់អ្នករស់នៅក្បែរខាង ការកាត់បន្ថយការប្រើប្រាស់អុស ដោយងាកមកប្រើប្រាស់ឡចំហាយលើដំណើរការសង្វាក់ផលិតកម្ម និងការអនុវត្តសកម្មភាពផ្សេងៗទៀតដែលពុំមានផល ប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកបរិស្ថាន។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បានខិតខំសហការជាមួយភាគីពាក់ព័ន្ធអនុវត្តគម្រោងនានា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះមានទាំងសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ កិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពរបស់ប្រជាជននៅតាមសហគមន៍ដើម្បីកាត់បន្ថយការដាក់សម្ពាធទៅលើបរិស្ថាន ជាដើម៕

អត្ថបទដែលជាប់ទាក់ទង