**អភិបាលខេត្តស្ទឹងត្រែង ចុះសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយ ជូនដល់កងកម្លាំងឈរជើងការពារនៅភូមិសាស្រ្តអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ**ស្ដ្រីដែលក្លែងជានគរបាល និងបន្លំជាកូនចៅរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចូលសារភាពពាក់ព័ន្ធករណីឆបោកលុយ**ឯកឧត្តម សក់ សេដ្ឋា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ទូទាំងខេត្តបាត់ដំបង**មកដឹងអំពីជំនួញ៖ អ្នកជំនួញស្រូវអង្ករកាន់តែងាយទទួលបានឥណនទាន ដែលអាចខ្ចីបានរហូត៣លានដុល្លារ សម្រាប់ជាទុនទិញស្រូវស្តុកទុក និងកែច្នៃ**សហភាពអឺរ៉ុបយល់ព្រមលើសេចក្តីព្រាងច្បាប់ធានាសន្តិសុខអ៊ុយក្រែន**រូបសំណាកសេះសមុទ្រ បានធ្វើឱ្យខេត្តកំពតមានភាពល្បីល្បាញ និងស្ថិតនៅក្នុងកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍បរទេស**តារា MMA Khabib មានគណនីបិទបំណុលពន្ធជាង ៣ លានដុល្លារ**បុរសម្នាក់បាត់បង់ជីវិតភ្លាមៗក្នុងករណីផ្ទុះគ្រាប់ DK75**ហេតុអ្វីបានជាអ្នកវិភាគលោកខាងលិចខ្លាចពួកគេ**សម្តេច ស ខេង លើកទឹកចិត្តដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សូមមេត្តាបន្តរួមគ្នាជាធ្លុងមួយ ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារសំខាន់នេះ**អគារពហុជាន់នៅ Belgorod បានដួលរលំមួយផ្នែកបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន**សមាជិកសភាអាល្លឺម៉ង់ស្នើឱ្យអង្គការណាតូដាក់តំបន់គ្មានការហោះហើរលើភាគខាងលិចអ៊ុយក្រែន**ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ទីក្រុងគៀវធ្វើការវាយប្រហារភេរវកម្ម ប្រឆាំងនឹង Belgorod**រដ្ឋមន្ត្រីព័ត៌មាន៖ រូបភាព រួមទាំងខ្លឹមសារដែលកើតចេញពីមហោស្រពតន្ត្រី និងចម្រៀងកុមារ នឹងប្រែក្លាយទៅជាការអប់រំ ចំណេះដឹង ដែលជាប្រយោជន៍យូរអង្វែងសម្រាប់បំណិនជីវិត**អភិបាលរងខេត្តក្រចេះ អញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុនភាគហ៊ុនកសិកម្មគ្រឿង ហាយ THACO-AGRI ក្នុងស្រុកស្នួល**នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ**ហ្វីលីពីនបញ្ជូនកប៉ាល់ទៅកោះសិប្បនិម្មិតចិន**មនុស្ស២៨នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤ ឆ្នាំ២០២៤

មន្ត្រីជំនាញនៃក្រសួងការងារ បន្តផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញ របស់សម្តេចនាយករដ្ឋមន្រ្តី ដល់ប្រធានសហជីពមូលដ្ឋាន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការងារ និងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រចំនួន១.៥លាននាក់ដល់តំណាងសហជីពមូលដ្ឋានមកពីបណ្តារោងចក្ររាជធានីខេត្តចំនួន៣៥០រូប។

លោក អ៊ូ រតនា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា កម្មវិធីជួបជុំនេះ គឺធ្វើឡើងដើម្បីបន្តផ្សព្វផ្សាយស្តីពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រចំនួន១.៥លានដើម្បីផ្តល់ជំនាញជាក់លាក់ក្នុងរយៈពេលខ្លី និងឆាប់ទទួលបានការងារសមរម្យដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

ក្នុងនោះ ក្រោយបានស្តាប់ពីអត្ថប្រយោជន៍នៃគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល តំណាងសហជីពមូលដ្ឋានទាំង៣៥០បានសម្តែងក្តីរំភើប និងសន្យាថាបន្តផ្សព្វផ្សាយដល់ក្រុមគោលដៅ ក៏ដូចជាផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យបានដឹង និងអាចត្រៀមខ្លួនដើម្បីបង្កើន និងពង្រឹងសមត្ថភាពជំនាញផងដែរ។

ក្រៅពីនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្ហាញពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជុំវិញលើការពង្រឹងនិងកសាងសមត្ថភាពសហជីពដើម្បីចូលរួមក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតដែលជាកិច្ចការអាទិភាពក្នុងអាណត្តិទី៧នេះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលចង់ឃើញភាពប្រសើរឡើងជាលំដាប់របស់កម្មករនិយោជិតដែលជាចំណែកដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង