ប៉ូលីសស្វែងរកមូលហេតុក្នុងការបាញ់ប្រហារដ៏ធំនៅទីក្រុង Prague

PRAGUE៖ អាជ្ញាធរឆែកបានស្វែងរកហេតុផលមួយកាលពីថ្ងៃសុក្រ ទី២២ ខែធ្នូ ក្នុងការវាយប្រហារដោយកាំភ្លើងរបស់និស្សិតនៅសាកលវិទ្យាល័យ Prague ជាកន្លែងដែលអ្នកកាន់ទុក្ខទឹកភ្នែកបានបន្សល់ទុកទៀនដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះចំនួន ១៤ នាក់។
ការបាញ់កាំភ្លើងកាលពីថ្ងៃព្រហស្បតិ៍នៅឯមហាវិទ្យាល័យសិល្បៈនៃសកលវិទ្យាល័យ Charles បានបង្កឱ្យមានទិដ្ឋភាពដ៏គួរឱ្យភ័យខ្លាចរបស់និស្សិតដែលកំពុងរត់ចេញពីការវាយប្រហារដែលជាការបាញ់ប្រហារដ៏អាក្រក់បំផុតរបស់សាធារណរដ្ឋឆេកក្នុងរយៈពេលជាច្រើនទសវត្សរ៍។
អនុស្សាវរីយ៍បណ្តោះអាសន្ននៃទៀនរាប់រយដែលបំភ្លឺដោយនិស្សិតដែលស្រក់ទឹកភ្នែកបានឆាបឆេះនៅខាងក្រៅសាកលវិទ្យាល័យកាលពីថ្ងៃសុក្រ ខណៈដែលប៉ូលីសបានបន្តការស៊ើបអង្កេតនៅឯបរិវេណសាលាក្នុងមជ្ឈមណ្ឌលប្រវត្តិសាស្ត្ររបស់ទីក្រុង Prague ។
មានអ្នកស្លាប់ចំនួន ១៥ នាក់ ដែលពិតជាមិនធ្លាប់មានពីមុនមកនៅក្នុងសាធារណរដ្ឋឆេក។ Richard Smaha អាយុ ១៧ ឆ្នាំបានប្រាប់ AFP ថានេះមិនមែនជាអាមេរិចទេ។ ខ្ញុំគិតថាវាគួរឱ្យខ្លាច។
ខ្មាន់កាំភ្លើងជានិស្សិតអាយុ២៤ឆ្នាំបានសម្លាប់ខ្លួនបន្ទាប់ពីបាញ់សម្លាប់មនុស្ស១៣នាក់ និង២៥នាក់ផ្សេងទៀតរងរបួស។ អ្នករបួសម្នាក់ក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Vit Rakusan បានប្រាប់អ្នកយកព័ត៌មានថា អ្នករងរបួសក្នុងការវាយប្រហាររបស់ខ្មាន់កាំភ្លើងនៅមហាវិទ្យាល័យសិល្បៈរួមមានជនជាតិបរទេសបីនាក់ ពោលគឺពលរដ្ឋហូឡង់ម្នាក់ និងពលរដ្ឋអារ៉ាប់រួមពីរនាក់។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង
