សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យបេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីម៉ាទ្បេស៊ី ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យឯកឧត្តម Dato Ahmad Azam Bin Abrahman បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីម៉ាទ្បេស៊ី ចូលជួបសម្តែងការគួរសម និងដើម្បីពិភាក្សាលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាទ្បេស៊ី ក្នុងវិស័យសេដ្ឋកិច្ច, សង្គម និងសាសនា ។

