នាយកវិទ្យាស្ថានទ័ពជើង និងអនុព័ន្ធយោធាចិន សំណេះសំណាលជាមួយនិស្សិតនាយទាហាន ជំនាន់ទី១២ និងយោធាចារ្យ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ឈៀវ ឃុន មេបញ្ជាការទិសទី៣សំឡូត ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញទទួលគណៈប្រតិភូវិទ្យាស្ថានទ័ពជើងគោកដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយរងសេនាធិការចម្រុះ ខ.ភ.ម នាយកវិទ្យាស្ថានទ័ពជើង និងអនុព័ន្ធយោធាចិន ដឹកនាំដោយលោក វរសេនីយ៍ឯក តាង ហាវ ប្រធានអនុព័ន្ធ អមស្ថានទូត នៃសាធារដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និស្សិតនាយទាហាន ជំនាន់ទី១២ និងយោធាចារ្យ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ ស្ថិតនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង និងបន្តចុះសំណេះសំណាលសួរសុខទុក្ខ និស្សិតនាយទាហាន ជំនាន់ទី១២ និងយោធាចារ្យ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ (កំពូលបី) ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
