**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំក្នុងឆ្នាំ២០២៣ ទោះបីតម្រូវការបញ្ជាទិញចុះខ្សោយ និងអចលនទ្រព្យធ្លាក់ចុះ

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែរឹងមាំក្នុងឆ្នាំ២០២៣ បើទោះបីជាតម្រូវការពិភពលោកធ្លាក់ចុះ និងការធ្លាក់ចុះនៃអចលនទ្រព្យក៏ដោយ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើង៥,៦ភាគរយនៅឆ្នាំ២០២៣ ដែលជំរុញឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាកើនឡើងដល់៣២,១៧ពាន់លានដុល្លារអាម៉េរិក។ ដោយឡែក សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេព្យាករថានឹងសម្រេចបាននូវអត្រាកំណើនប្រហែល៦,៦ភាគរយ ដែលនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុបកើនឡើងដល់៣៦,១៦ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមរដ្ឋមន្ត្រីរូបនេះថ្លែងប្រាប់សភាអំឡុងពេលជជែកដេញដោលច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២៤ កាលពីពេលលថ្មីៗនេះ។

រដ្ឋមន្ត្រីដដែលរូបនេះ បាននិយាយថា GDP សម្រាប់ប្រជាជនម្នាក់ៗ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន១៩១៧ដុល្លារក្នុងឆ្នាំ២០២៣ ហើយនឹងកើនឡើងបន្ថែមទៀតដល់២០៧១ដុល្លារនៅឆ្នាំ២០២៤។ សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកជាចម្បងលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ វិស័យសំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា នៅឆ្នាំ២០២៤ វិស័យឧស្សាហ៍កម្ម ជាពិសេសកាត់ដេរ និងសំណង់ ត្រូវបានព្យាករថានឹងកើនឡើង៨.៥ភាគរយ ខណៈវិស័យសេវាកម្ម ដែលភាគច្រើនជាទេសចរណ៍ ដឹកជញ្ជូន ទូរគមនាគមន៍ ពាណិជ្ជកម្ម និងអចលនទ្រព្យ រំពឹងថានឹងកើនឡើង៦.៩ភាគរយ ហើយវិស័យកសិកម្ម ត្រូវបានព្យាករថា នឹងកើនឡើង១,១ភាគរយ។

ដោយឡែក កម្រិតអតិផរណាត្រូវបានព្យាករថានឹងនៅត្រឹម២,៥ភាគរយក្នុងឆ្នាំ២០២៤ ដែលជាអត្រាដូចគ្នាទៅនឹងឆ្នាំ២០២៣ដែរ ប្រសិនបើតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិត្រឡប់ទៅរកភាពប្រក្រតី និងមានស្ថិរភាពវិញ។ សូមជម្រាបថា ធនាគារពិភពលោកបានឱ្យដឹងនៅក្នុងការព្យាករទស្សនវិស័យពាក់កណ្តាលឆ្នាំរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ដែលបានធ្វើឡើកាលពីចុងខែមុនថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករក្នុងអត្រា៥,៤ភាគរយក្នុងឆ្នាំ២០២៣ និង៥,៨ភាគរយនៅឆ្នាំ២០២៤ ជំរុញដោយកំណើននៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់។ រីឯនៅក្នុងរយៈពេលមធ្យមវិញ ឥទ្ធិពលអវិជ្ជមានត្រួតស៊ីគ្នាដោយសារ ជំងឺរាតត្បាត ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងអត្រាការប្រាក់អន្តរជាតិខ្ពស់ ត្រូវបានគេរំពឹងថា នឹងបន្តរារាំងកំណើនសេដ្ឋកិច្ចនៅពេលណាមួយតាមស្ថានការណ៍ជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង